វិបត្តិសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ភូមា ហ្វីលីពីន និងវៀតណាម គឺជាកង្វល់ធំបំផុតក្នុងសវនាការរបស់អនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិកទប់ស្កាត់ការសាយភាពអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៥ ខែកក្កដានេះ។
នៅពេលនេះដែលពួកគេជាក្រុមប្រឆាំង គណបក្សទាំងនេះដែលជំទាស់នឹងក្រុមប្រឹក្សាយោធាបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញជាអាទិភាពកំពូលរបស់ពួកគេ។
នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីផ្លូវការចំនួនបួនក្រសួងបានបកស្រាយបន្ថែម និងច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលបានរាយការណ៍ថា កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់ស្តីពីការដាក់តាំងមូលដ្ឋានកងទ័ពចិនក្នុងដែនសមុទ្ររាមរបស់កម្ពុជា។
បន្ទាប់ពីប្រមុខរដ្ឋាភិបាល និងក្រុមមន្ត្រីយោធាកម្ពុជាចេញមុខបដិសេធថាមិនមានកិច្ចព្រមព្រៀងសម្ងាត់កម្ពុជាចិនអំពីការដាក់កងទ័ពជើងទឹកចិននៅកម្ពុជា នៅថ្ងៃនេះក្រសួងការពារជាតិចិនចេញមុខច្រានចោលព័ត៌មាននេះ ដោយនិយាយថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើផ្ដល់ការសម្របសម្រួលដល់ជម្លោះរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានទាក់ទិននឹងតំបន់ Kashmir។
ប្រទេសកម្ពុជានិងវៀតណាមបានបោះបង្គោលលើព្រំដែនចម្ងាយ ១.០៤២គីឡូម៉ែត្រ លើបន្ទាត់ព្រំដែនដែលមានចម្ងាយ ១.១៣៧គីឡូម៉ែត្រ ហើយបានបោះបង្គោលព្រំដែនចំនួន ៣១៥បង្គោល ក្នុងចំណោមបង្គោលចំនួន ៣៧១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានអះអាងថា «គ្មានរឿងបែបនោះកើតឡើងទេ»។
នៅថ្ងៃនេះ រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណក្រុមហ៊ុនចិនដែលនាំសំរាមស្បោងប្លាស្ទិកចំនួន១៦០០តោនចូលកម្ពុជា។ មន្ត្រីបញ្ជាក់ថា តំណាងក្រុមហ៊ុន Chungyen របស់ចិននេះនឹងត្រូវកោះហៅ និងបញ្ជាឲ្យដឹកកាកសំណល់ទាំងនេះទៅកាន់ប្រទេសដើមវិញ។
រដ្ឋមន្រ្តីការបរទេសជប៉ុនបានកោះហៅលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ពីព្រោះតែកូរ៉េខាងត្បូងមិនបានចូលក្នុងតុលាការសម្របសម្រួលដើម្បីដោះស្រាយជម្លោះអំពីការធ្វើពលកម្មដោយការបង្ខំក្នុងសម័យសង្គ្រាមលោកលើកទី២។
មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ខណៈទឹកជំនន់នៅតែបន្តនៅផ្នែកខ្លះនៃប្រទេសឥណ្ឌា និងកន្លែងផ្សេងទៀតនៃតំបន់អាស៊ីខាងត្បូង។ មន្រ្តីនិយាយថា មនុស្សយ៉ាងហោចណាស់ ៧៦នាក់បានស្លាប់។
ក្រុមសិទ្ធិមនុស្សអន្តរជាតិនិងសកម្មជនសិទ្ធិមនុស្សអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីការស្លាប់របស់លោក Ji Sizun អ្នកការពារសិទ្ធិមនុស្ស ដោយលើកឡើងថា បើមិនដូច្នេះទេ ជីវិតរបស់សកម្មជនសិទ្ធិមនុស្សនឹងបាត់បង់ច្រើនទៀត។
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយឲ្យបានត្រឹមត្រូវបញ្ហានានាដែលទាក់ទិននឹងកោះតៃវ៉ាន់ហើយ«កុំលេងជាមួយភ្លើង»។
ព័ត៌មានផ្សេងទៀត