ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​និង​សមុទ្រ​ចិន​ខាងត្បូង​គឺ​ជា​របៀបវារៈ​កំពូល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo ទៅ​កាន់​អាស៊ី


រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង San Salvador ប្រទេស​អែលសាល់វ៉ាឌ័រ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង San Salvador ប្រទេស​អែលសាល់វ៉ាឌ័រ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិក​មិន​បាន​ច្រានចោល​ជំនួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កូរ៉េខាងជើង​នៅ​ក្នុង​ជំនួប​បន្ទាប់​បន្សំ​ពី​កិច្ចប្រជុំ​តំបន់​អាស៊ាន​ក្នុង​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​ទេ។ អ្នកជំនាញការ​គូស​បញ្ជាក់​ថា ការ​បាញ់​កាំជ្រួច​មីស៊ីល​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង Pyongyang នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដក​ថយ​កិច្ចខិតខំប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ​ឡើយ។

នៅ​ថ្ងៃ​ទី​១ ខែសីហា លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ធ្វើ​ដំណើរការ​ទៅ​កាន់​ទីក្រុង​បាងកក ទីដែល​លោក​នឹង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាមេរិក​អាស៊ាន។
នៅ​ថ្ងៃ​ទី​២ ខែសីហា លោក Pompeo នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាង​កើត វេទិកា​តំបន់​អាស៊ាន និងប្រជុំ​លក្ខណៈ​ទ្វេភាគី​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Don Pramudwinai ដើម្បី​ពិភាក្សា​រក​វិធីសាស្ត្រ​ពង្រឹង​សម្ព័ន្ធមិត្ត​រវាង​អាមេរិក​និង​ថៃ។

លោក Pompeo បាន​ឆ្លើយតប​នឹង​សំណួរ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ពាក់ព័ន្ធ​នឹង​ចំណង​ការទូត​ជាមួយ​នឹង​កូរ៉េខាងជើង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​អាស៊ី​នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​នឹង​ទៅ​ទីក្រុង​បាងកក រយៈពេល​ប៉ុន្មាន​ថ្ងៃ។ យើង​សង្ឃឹម​ថា យើង​អាច​ពិភាក្សា​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ»៕

XS
SM
MD
LG