ប្រទេសវៀតណាមទទួលបានដំណើរទស្សនកិច្ចការទូតពីរផ្សេងគ្នាពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
អ្នកស្រាវជ្រាវនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្រៀនប្រទេសចិនអំពីបទបញ្ញត្តិមួយចំនួនសម្រាប់ធ្វើកិច្ចប្រតិបត្តិការនៅក្នុងដែនសមុទ្រមានការដណ្តើមគ្នា «សមុទ្រចិនខាងត្បូង»។
ប៉ូលិសហុងកុងបញ្ចប់ការឆែកឆេរនៅសាកលវិទ្យាល័យ ពហុច្ចេកទេស បន្ទាប់ពីមានការប្រឈមមុខជាមួយបាតុករអស់ពេលជិត២សប្តាហ៍ ដែលពោរពេញទៅដោយអំពើហឹង្សា។
លោកស្រី Carrie Lam បាននិយាយថា លទ្ធផលនៃការបោះឆ្នោតមូលដ្ឋានដែលបេក្ខជនគណបក្សប្រឆាំង បានឈ្នះអាសនៈដែលត្រូវប្រកួតប្រជែងជិត៩០ភាគរយ អាចជាការឆ្លុះបញ្ចាំងនៃការមិនសប្បាយចិត្តជាមួយរដ្ឋបាលរបស់លោកស្រី ហើយនិងចំណាត់ការរបស់រដ្ឋបាលដល់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ការបែកធ្លាយឯកសារសម្ងាត់មួយរបស់រដ្ឋាភិបាលចិនបានលាតត្រដាងអំពីវិធីសាស្រ្តនានាដែលពួកអាជ្ញាធរកំពុងប្រើប្រាស់កម្មវិធីប្រមូលទិន្នន័យសំខាន់ៗដើម្បីដៅនិងចាប់ខ្លួនជនជាតិភាគតិចកាន់សាសនាឥស្លាមប្រមាណ១លាននាក់នៅក្នុងខេត្តស៊ិនជាំង។
កម្លាំងប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលករណីនេះបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតក្នុងចំនួនជាច្រើនមិនដែលមានពីមុនមកបង្ហាញការជំទាស់ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ពលរដ្ឋហុងកុងចេញទៅបោះឆ្នោតក្រុមប្រឹក្សាសង្កាត់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតនេះត្រូវគេមើលឃើញជាទូទៅថាជាការធ្វើប្រជាមតិលើការតវ៉ាប្រជាធិបតេយ្យរយៈពេលជាង ៥ ខែកន្លងមក។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីស.រ.អា.មិនបានសម្តែងការប្តេជ្ញាអំពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដោយគណបក្សទាំងពីរដែលគាំទ្រដល់ពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងទេ។
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងចំពោះការប៉ុនប៉ងរបស់ចិនក្នុងការបង្ក្រាបបាតុកម្មនៅកណ្តាលទីក្រុងហុងកុង ដោយលើកឡើងពីការកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមនៅសប្តាហ៍នេះផ្តល់នាវាការពារដែនសមុទ្រមួយគ្រឿងទៀតទៅឲ្យវៀតណាម ដែលប្រទេសនេះ អាចបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។
សកម្មជនជនជាតិភាគតិច Uighurs និងក្រុមអ្នកជំនាញបង្ហាញសុទិដ្ឋិនិយមអំពីគោលជំហររបស់សហរដ្ឋអាមេរិកទៅលើស្ថានភាពដែលកំពុងកើតមានឡើងចំពោះជនជាតិភាគតិច Uighurs នៅប្រទេសចិននិងនៅក្រៅប្រទេស។
ក្រុមបាតុករជានិស្សិតនៅទីក្រុងហុងកុងបានព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ក្រុមប៉ូលិស ហើយក្រុមនិស្សិតជិត២០០នាក់ផ្សេងទៀតនៅជាប់គាំងនៅក្នុងសាកលវិទ្យាល័យហុងកុងដែលហ៊ុំព័ទ្ធដោយប៉ូលិសបង្រ្កាបកុបកម្មចាប់តាំងពីថ្ងៃអាទិត្យមក។
ព័ត៌មានផ្សេងទៀត