របាយការណ៍សផ្នែកការពារជាតិបានជំរុញឲ្យវៀតណាមពង្រឹងបន្ថែមកាន់តែខ្លាំងនូវទំនាក់ទំនងជាមួយប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយបើអាចទៅរួចពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងរបស់ចិន។
បញ្ហាពីរដែលឥណ្ឌូណេស៊ីបារម្ភនៅពេលប្តូរទីតាំងរដ្ឋធានីនោះគឺទីមួយ ពលរដ្ឋនឹងនៅតែរស់នៅក្នុងក្រុងហ្សាការតាដែលមានមនុស្សច្រើនកកកុញដដែល ហើយទីពីរ រដ្ឋាភិបាលមិនមានប្រាក់គ្រប់គ្រាន់ក្នុងការរៀបចំរដ្ឋធានីថ្មីនៅលើកោះកាលីម៉ាន់តាន់ទេ។
ជនស៊ីវិលប្រហែល៨០០០នាក់បានបាត់បង់ផ្ទះសម្បែងដោយសារការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Shan ក្នុងឆ្នាំ២០១៩ ហើយមនុស្សរាប់ពាន់នាក់ទៀតបានរត់ចេញដោយសារការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Kachin រដ្ឋ Karenនិងរដ្ឋ Rakhine។
មេរោគកូរ៉ូណា ដែលបានចាប់ផ្តើមមាននៅក្នុងក្រុង Wuhan ប្រទេសចិននៅពេលនេះរាលដាលដល់ប្រទេសជាង១៨ហើយ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងនេះចាត់វិធានការដើម្បីបញ្ឈប់ការរាតត្បាតនៃមេរោគនេះ។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កឲ្យមានការភ័យខ្លាចទាក់ទិននឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មី ដោយសារសហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋខ្លួនចេញ និងដាក់កំហិតចំពោះការធ្វើដំណើរ ជាជាងផ្ដល់នូវជំនួយចាំបាច់ណាមួយ។
មូលហេតុមួយទៀតដែលសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មលើវៀតណាមគឺពាក់ព័ន្ធនឹងការបន្លំពាណិជ្ជកម្ម នោះមានន័យថាប្រសិនបើវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុននានាដឹកជញ្ជូនទំនិញនាំចេញរបស់ចិនកាត់តាមប្រទេសខ្លួន និងធ្វើឱ្យគេយល់ថា វាជាការនាំចេញរបស់វៀតណាមដើម្បីគេចពន្ធ។
ជិតមួយខែបន្ទាប់ពីផុតកំណត់កិច្ចព្រមព្រៀងស្តីពីវិធីបែងចែកការចំណាយសម្រាប់វត្តមានយោធាអាមេរិកនៅកូរ៉េខាងត្បូង ប្រជាជនស៊ីវិលកូរ៉េខាងត្បូងដែលធ្វើការនៅមូលដ្ឋានយោធាអាមេរិកមានការអាក់អន់ចិត្តកាន់តែខ្លាំង។
សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងៗទៀតកំពុងបញ្ជូនយន្តហោះទៅជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅពេលដែលមេរោគកូរ៉ូណាប្រភេទថ្មី ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងនោះកាលពីប៉ុន្មានសប្ដាហ៍មុន បានសម្លាប់មនុស្សយ៉ាងតិច ១០៦ នាក់ហើយ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Wuhan ខេត្ត Hubei នៅថ្ងៃចន្ទនេះ ដើម្បីជួបជាមួយនឹងមន្ត្រីសុខាភិបាល និងវាយតម្លៃអំពីការឆ្លើយតបចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មីនេះ ដែលបានសម្លាប់មនុស្សអស់ ៨១ នាក់កន្លងមក។
អាជ្ញាធរចិន បានបិទទីក្រុង៣ដើម្បីរាំងខ្ទប់មេរោគដ៏ប្រល័យ
ព័ត៌មានផ្សេងទៀត