ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បែង​ចែក​ចំណាយ​សម្រាប់​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កូរ៉េ​ប៉ះ​ពាល់​ប្រាក់​ខែ​បុគ្គលិក​កូរ៉េ


ទាហាន​អាមេរិក​គោរព​ក្នុងពិធី​នៅ​ឯ​អាគារ​​ថ្មី របស់​បញ្ជការដ្ឋាន​​កង​ទ័ព​សហរដ្ឋ​អាមេរិក​ និង​កង​កម្លាំង​កូរ៉េ​ខាង​ត្បូង នៅ​មូលដ្ឋាន Camp Humphreys នៅ​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ ២០១៨។
ទាហាន​អាមេរិក​គោរព​ក្នុងពិធី​នៅ​ឯ​អាគារ​​ថ្មី របស់​បញ្ជការដ្ឋាន​​កង​ទ័ព​សហរដ្ឋ​អាមេរិក​ និង​កង​កម្លាំង​កូរ៉េ​ខាង​ត្បូង នៅ​មូលដ្ឋាន Camp Humphreys នៅ​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ ២០១៨។

ជិត​មួយ​ខែ​បន្ទាប់​ពី​ផុត​កំណត់​កិច្ចព្រម​ព្រៀង​ស្តីពី​វិធី​បែង​ចែក​ការ​ចំណាយ​សម្រាប់​វត្តមាន​យោធា​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​ ​ប្រជាជន​ស៊ីវិល​កូរ៉េខាង​ត្បូង​ដែល​ធ្វើ​ការ​នៅ​មូលដ្ឋាន​យោធា​អាមេរិក​មាន​ការ​អាក់​អន់​ចិត្ត​កាន់​តែ​ខ្លាំង។ ​

ពួក​គេ​នឹង​មិន​បាន​ប្រាក់​ខែ​ទេ ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ថ្មី។​ មាន​ការ​ព្រួយ​បារម្ភ​ថា​ ជម្លោះ​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សម្ព័ន្ធ​ភាព​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង។​

មូលដ្ឋាន​ Camp Humphreys ​នៅ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​គឺ​ជា​មូលដ្ឋាន​យោធា​អាមេរិក​ធំ​ជាង​គេ​នៅ​បរទេស។ ​មូលដ្ឋាន​នេះ​គឺ​ដូច​ជា​ទីក្រុង​តូច​មួយ​អ៊ីចឹង​ដែរ។​

ទោះយ៉ាង​ណា ​ប្រតិបត្ដិការ​ជា​ច្រើន​នៅទី​នោះ​អាច​នឹង​អាក់​ខានក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​សារ​ជម្លោះ​អំពី​វិធី​បែង​ចែក​ចំណាយ​សម្រាប់​វត្តមាន​យោធា​អាមេរិក។​

កងទ័ព​អាមេរិក​បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​ជនជាតិ​កូរ៉េ​ថា ​ពួក​គេ​អាច​នឹង​ត្រូវ​ឈប់​សម្រាក​ដោយ​គ្មាន​ប្រាក់​ខែ​ចាប់​ពី​ថ្ងៃទី​១​ខែ​មេសា។​ បញ្ហា​នេះ​អាច​ប៉ះ​ពាល់​បុគ្គលិក​ស៊ីវិល​កូរ៉េជាង​៩​ពាន់​នាក់​នៅ​មូលដ្ឋាន​យោធា​អាមេរិក​នេះ។​ គម្រោង​សាង​សង់​ និង​សេវា​កម្ម​ផ្សេង​ទៀត​អាច​នឹង​ត្រូវ​បាន​ផ្អាក។​ បុគ្គលិកកូរ៉េ​ជា​ច្រើន​និយាយ​ថា ​ពួក​គេ​កំពុង​ស្វែង​រក​ការងារ​ផ្សេង​ទៀត។​ ការ​ទាមទារ​ការ​បែង​ចែកថ្លៃ​ចំណាយ​នេះ​សម្រេច​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ​ដែល​ចោទ​ប្រកាន់​កូរ៉េ​ខាងត្បូង​ជា​យូរ​មក​ហើយ​ថា មិន​បាន​ចំណាយ​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ការ​ការពារ​របស់​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG