បណ្តាញព័ត៌មានចិន បានរាយការណ៍ថា លោកប្រធានាធិបតីស៊ី នឹងទៅសួរសុខទុកបុគ្គលិកសុខាភិបាល និងអ្នកជំងឺនិងពិនិត្យមើលការខំប្រឹងប្រែងដើម្បីត្រួតត្រាការផ្ទុះឡើងនូវជំងឺនេះ។
កោះតៃវ៉ាន់ស្ថិតនៅជិតប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ជាប្រទេសបីដែលមានករណីឆ្លងមេរោគកូរ៉ូណាថ្មីខ្លាំងក្លាមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកោះតៃវ៉ាន់ ទើបតែមាន ការឆ្លងមេរោគនេះជាង ៤០ករណីប៉ុណ្ណោះ។
អាទិភាពជាច្រើនដែលត្រូវបានប្រកាសសម្រាប់ប្រធានសមាគមអាស៊ាននៅក្នុងទីក្រុងហាណូយ វិស័យ២ដែលពួកអ្នកវិភាគរំពឹងថា សមាគមអាស៊ានធ្វើឲ្យជឿនលឿនគឺ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។
មន្ត្រីចិននិយាយថា ក្នុងថ្ងៃចន្ទនេះមានការឆ្លងថ្មីចំនួន៤០ករណីដែលជា ការឆ្លងប្រចាំថ្ងៃតិចបំផុតចាប់តាំងពីខែមករាមក គឺនៅមុនដែលអាជ្ញាធរចិនចាប់ផ្តើមចេញបម្រាមបិទសកម្មភាពនិងការធ្វើដំណើរនៅទីក្រុងនិងតំបន់ទីប្រជុំជនមួយចំនួនក្នុងប្រទេស។
ជាងពាក់កណ្ដាលនៃប្រាក់ជំនួយ ចំនួន ៨៧៧ លានដុល្លារ ដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនានាកំពុងស្នើសុំ នឹងត្រូវផ្ដល់ទៅលើសេវាកម្មសំខាន់ៗរួមមានស្បៀងអាហារ ទីជម្រក ទឹកស្អាត និងអនាម័យជាដើម។
នៅពេលសហភាពអឺរ៉ុបប្រកាសអាសន្នកម្រិតខ្ពស់នៃមេរោគកូរ៉ូណា អង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ OECD ប្រចាំប្រទេសបារាំងបានទស្សន៍ទាយថាសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងតែ២.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។
តើបច្ចេកវិទ្យាអ៊ីនធឺណិតដែលថ្មីនៅពេលនោះ អាចជួយដល់ប្រជាធិបតេយ្យដែរឬទេ នៅពេលដែលមនុស្សម្នាអាចទទួលបានព័ត៌មានបាន មិនថាពួកគេមានចំណូល ឋានៈអ្វីក្នុងសង្គម ឬសេរីភាពកម្រិតណានៅក្រោមរដ្ឋាភិបាលរបស់ពួកគេនោះទេ?
បណ្ដាប្រទេសជាច្រើនកំពុងប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19 ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅលើពិភពលោកកើនលើស ៣ ពាន់នាក់ ដែលក្នុងនោះមានពីរករណីកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។
ប្រទេសជិតខាងថៃក្នុងទ្វីបអាស៊ីអាគ្នេយ៍ថ្កោលទោសរដ្ឋាភិបាលក្រុងបាងកកអំពីការរំលាយគណបក្សប្រឆាំងមួយកាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈដែលពួកអ្នករិះគន់យល់ឃើញថា ជាសញ្ញាថ្មីបំផុតបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកំពុងថយក្រោយនៅក្នុងតំបន់។
ប្រទេសថៃកាលពីថ្ងៃអង្គារបានបញ្ជាក់នូវការឆ្លងមេរោគ Covid-19 ចំនួន២ករណីទៀត ដែលធ្វើឲ្យករណីអ្នកផ្ទុកមេរោគថ្មីនេះនៅក្នុងប្រទេសថៃកើនដល់៣៧នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ។
នៅថ្ងៃអង្គារនេះ ប្រទេសចិន និងកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីបន្ថែមទៀតនៃមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19។
ព័ត៌មានផ្សេងទៀត