សកម្មជនគាំទ្រប្រជាធិបតេយ្យវ័យក្មេងអាយុ២៣ឆ្នាំរបស់ហុងកុងលោក Joshua Wong បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹងឈរឈ្មោះដើម្បីដណ្តើមយកអាសនៈមួយក្នុងសភាក្រុងហុងកុងដែលគ្រប់គ្រងដោយចិន។
ប្រទេសចិននិងពួកប្រទេសជាសមាជិកនៃសមាគមអាស៊ាន បានពង្រីកពាណិជ្ជកម្ម២០ឆ្នាំមកហើយ។ បន្ទាប់មកការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានបន្ថយការដឹកជញ្ជូនទំនិញចេញនិងចូលជាមួយពួកបស្ចឹមប្រទេស។
ប្រទេសវៀតណាម កំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិកនៅឆ្នាំនេះ។ហើយរបៀបវារៈដ៏សំខាន់របស់ជំនួបកំពូលអាស៊ាននៅឆ្នាំនេះគឺបញ្ហាសមុទ្រចិនខាងត្បូង ការរាតត្បាតនៃជំងឺកូវីដ១៩និងបញ្ហាសេដ្ឋកិច្ច។
ដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយអ្នកការទូតកំពូលចិនលោក Yang Jiechi សមាជិកការិយាល័យនយោបាយ (Politburo) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅរដ្ឋហាវ៉ៃ។
ការប្រកាសនេះបានផ្តល់ឱ្យប្រទេសចិននូវកម្លាំងនយោបាយមួយ ជាមួយសម្ព័ន្ធមិត្តបរទេស នៅចំពេលដែលប្រទេសចិនកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ ទាក់ទិននឹងតួនាទីរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងការផ្ដើមដំបូងនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ស្ថិតិរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ជនបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបសម្រាប់ខែឧសភា ឆ្នាំ២០២០ មានចំនួនតែ១.៧៧៦នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីជាង១៤ម៉ឺននាក់ ពោលគឺជិត៩៩ភាគរយ។
ប្រទេសចិនកាលពីពេលកន្លងទៅថ្មីៗនេះបានចេញផ្សាយនូវសៀវភៅសដ៏វែង ស្តីពីកាលប្បវត្តិ ឬដំណើរនៃអ្វីដែលខ្លួនហៅថាជាជោគជ័យដ៏លំបាកពីការប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងរយៈពេល៥ខែកន្លងទៅ។
នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់ថា ស.រ.អា.លាក់ពុតចំពោះបញ្ហានៅក្រុងហុងកុង ពួកអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតដែលបង្ហាញអំពើឃោរឃៅរបស់ពួកប៉ូលិសចិន។
ការស្ទង់មតិមួយនៅក្នុងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បង្ហាញថា មានការគាំទ្រច្រើនដល់ការបិទផ្សារលក់សត្វព្រៃ។ ទីផ្សារសត្វព្រៃអាចត្រូវលុបបំបាត់ក្នុងពេលប្រាំឆ្នាំទៀត។
អ្នកវិភាគជឿថាការយល់ព្រមរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនដើម្បីផ្តល់ឱកាសលើកទី២សម្រាប់កិច្ចព្រមព្រៀងយោធាអាមេរិកបង្ហាញថា ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយចិនកំពុងតែប្រេះឆាក្រោយរយ:ពេលបួនឆ្នាំ។
ប៉ូលិសក្រុងហុងកុងកាលពីថ្ងៃសុក្រម្សិលមិញ បានប្រាប់ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថា ពួកគេ នឹងប្រឈមការចោទប្រកាន់ «ចំពោះការញុះញង់» ពលរដ្ឋឲ្យចូលរួមការប្រជុំនយោបាយកាលពីសប្តាហ៍មុនដើម្បីរំឭកការបង្ក្រាបនៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។
ព័ត៌មានផ្សេងទៀត