អ្នកជំនាញអ.ស.ប.និយាយថាការរាតត្បាត ជាសាកលនៃជំងឺកូវីដ១៩បានធ្វើឱ្យការខ្វះខាតម្ហូបអាហារនិងកង្វះអាហារូបត្ថម្ភរឹតតែធ្ងន់ធ្ងរថែមទៀតនៅក្នុងប្រទេសកូរ៉េខាងជើង ហើយបណ្តាលឱ្យមានការស្រេកឃ្លាននិងជំងឺច្រើនជាងមុនផងដែរ។
អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងជើងនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង ដោយសារតែរដ្ឋាភិបាលក្រុងសេអ៊ូលបរាជ័យនៅក្នុងការបញ្ឈប់រឿងនេះ។
Harvard University-led study relies on satellite images of traffic around Wuhan hospitals from August to December 2019.
កន្លងមក ប្រទេសជប៉ុនបានចេញសេចក្ដីថ្លែងការណ៍មួយដោយខ្លួនឯងរួចមកហើយ ដោយបង្ហាញអំពីការព្រួយបារម្ភខ្លាំងក្លាអំពីវិធានការរបស់រដ្ឋាភិបាលចិនកាលពីថ្ងៃទី ២៨ ខែឧសភា ដែលជាថ្ងៃដែលចិនអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។
ក្រោយពីរដ្ឋាភិបាលថៃ និងកម្ពុជាបង្អែរបង្អង់ការតាមរកលោក Wanchalerm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលទាំងពីរនេះស្វែងរកសកម្មជនរូបនេះ។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
ទិន្នន័យថ្មីនេះ ក៏រួមមានទិន្នន័យអំពីការបាត់បង់គម្របព្រៃឈើទាំងមូលផងដែរ ប៉ុន្តែទិន្នន័យនេះផ្ដោតសំខាន់ទៅលើព្រៃត្រូពិកសំខាន់ៗ ដែលជាទូទៅមានសារធាតុកាបូននិងជីវចម្រុះច្រើនបំផុត។ ការបាត់បង់ព្រៃឈើទាំងនេះធ្វើអោយខូចខាតជាពិសេសដល់បរិស្ថាន។
នៅខួបទី ៣១ នៃការបង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរចិនកាលពីឆ្នាំ ១៩៨៩ លើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen សហរដ្ឋអាមេរិកបានអំពាវនាវជាថ្មីទៀតឱ្យប្រទេសចិនមាន «ការទទួលខុសត្រូវពេញលេញជាសាធារណៈចំពោះអ្នកដែលត្រូវបានសម្លាប់ ឬក៏បាត់ខ្លួន»។
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានការឆ្លងជំងឺកូវីដ១៩ ចំនួន ២៩ ករណី នៅក្នុងជំរំជនភៀសខ្លួន Rohingya ទាំងនេះ ដែលក្នុងនោះមានម្នាក់បានស្លាប់ដោយសារជំងឺនេះ។
មេបញ្ជាការកងកម្លាំងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសចិនកំពុងប្រើវិបត្តិជំងឺកូវីដ១៩ ដើម្បីលាក់បាំងនូវយុទ្ធនាការជំរុញការទាមទារអធិបតេយ្យភាពនៅក្នុងដែនទឹកសមុទ្រចិនភាគខាងត្បូង។
ការហាមឃាត់ថ្មីរបស់សហរដ្ឋអាមេរិកលើពួកនិស្សិតចិនថ្នាក់ក្រោយឧត្តមសិក្សាដែលមានចំណងទាក់ទងជាមួយយោធាចូលជាធរមាននៅសប្តាហ៍នេះ ហើយសាកលវិទ្យាល័យនានា នៅកំពុងរកមធ្យោបាយដោះស្រាយផលប៉ះពាល់ដល់សាកលវិទ្យាល័យអាមេរិកាំង និងនិស្សិតចិនរាប់ពាន់នាក់។
ព័ត៌មានផ្សេងទៀត