អ្នកសង្កេតការណ៍បាននិយាយថាការធ្វើដូច្នេះមានន័យថាជាការបញ្ចប់គោលការណ៍«ប្រទេសមួយប្រព័ន្ធពីរ»ដែលចក្រភពអង់គ្លេស បានយល់ព្រមជាមួយចិនមុនពេលប្រគល់ក្រុងនេះទៅឱ្យអាជ្ញាធរចិនវិញ។
លោក Pompeo និយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីខចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកាំងផងដែរ»។
សហរដ្ឋអាមេរិកនឹងបញ្ចប់ការនាំចេញឧបករណ៍វិស័យការពារប្រទេស និងបច្ចេកវិទ្យាដែលមានប្រភពនៅក្នុងសហរដ្ឋអាមេរិកទៅកាន់ទីក្រុងហុងកុង ដូចដែលខ្លួនធ្វើសម្រាប់ប្រទេសចិនដោយលើកហេតុផលពីគោលបំណងសន្តិសុខជាតិ។
សហភាពអឺរ៉ុប បានព្រមានថា នឹងមានផលវិបាកធ្ងន់ធ្ងរទាក់ទិននឹងច្បាប់សន្តិសុខជាតិថ្មីនេះ។ ច្បាប់នេះត្រូវបានសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងពាណិជ្ជករមួយចំនួនអះអាងថា មានគ្រោះថ្នាក់ដល់ឋានៈពាក់កណ្ដាលស្វ័យភាព និងតួនាទីរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលលោក។
ចិនបានបញ្ជូននាវារបស់ខ្លួនទៅកាន់ព្រំដែនសមុទ្រជិតវៀតណាម ជាការព្រមានកុំឱ្យវៀតណាមលើកយកបញ្ហានេះទៅប្តឹងតុលាការអន្តរជាតិ៣ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ានីលបានប្តឹងតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុងឡាអេ។
ប្រទេសចិនបានព្រមាននៅថ្ងៃចន្ទនេះថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើពលរដ្ឋអាមេរិកាំងណាដែលបាន «ធ្វើទង្វើមិនល្អ» ទាក់ទិននឹងរឿងទីក្រុងហុងកុង។
លោក Yu Wensheng មេធាវីសិទ្ធិមនុស្សចិនដ៏លេចធ្លោម្នាក់ ត្រូវបានកាត់ទោសដោយសម្ងាត់ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទញុះញង់ឲ្យមានការផ្ដួលរំលំរដ្ឋាភិបាល។
ប្រទេសវៀតណាមនិងហ្វីលីពីនបានព្រមានពីអសន្តិសុខកើនឡើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលមួយរបស់តំបន់ កាលពីថ្ងៃសុក្រ ខណៈមានការបារម្ភថា ប្រទេសចិនកំពុងបង្កើនសកម្មភាពនៅសមុទ្រចិនភាគខាងត្បូងក្នុងពេលមានជំងឺរាតត្បាតជាសាកល។
ប្រទេសចិនកំពុងប្រើប្រាស់ស្ពៃក្តោបដើម្បីបង្កើនការទាមទាររបស់ខ្លួននៅក្នុងសមុទ្រអាស៊ីដែលមានជម្លោះ។ កងនាវាចិនទើបតែប្រមូលផលដំណាំដែលខ្លួនបានដាំដុះដោយប្រើបច្ចេកវិទ្យាកសិកម្មលើដីខ្សាច់លើនៅលើកោះតូចនៅក្នុងសមុទ្រចិនខាងត្បូង។
សំណើរបស់ចក្រភពអង់គ្លេសអនុញ្ញាតឱ្យអ្នកស្រុកហុងកុងជិតបីលាននាក់ទៅរស់នៅអង់គ្លេសដែលនាំឱ្យប្រទេសចិនខឹងសម្បាខ្លាំង។
ពួកអ្នកវិភាគនិយាយថា ប្រទេសម៉ាឡេស៊ីគ្មានសន្ទុះប្រជាធិបតេយ្យទេក្នុងរយៈពេលពីរឆ្នាំ។ លោកអតីតនាយករដ្ឋមន្ត្រី ម៉ាហាធា មូហាម៉ាត់ បានមានប្រសាសន៍ថា «ប្រជាធិបតេយ្យស្លាប់ហើយ»។
ព័ត៌មានផ្សេងទៀត