ឆ្មាំការពារដែនសមុទ្រតៃវ៉ាន់បាននិយាយថាទូកនេសាទនោះបានត្រូវស្កាត់ចាប់ដោយនាវាចិនកាលពីយប់ថ្ងៃអង្គារនៅជិតប្រជុំកោះ Kinmen ដែលតាំងនៅចម្ងាយ៣ឬ៤ គីឡូម៉ែត្រនៅទល់មុខឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Xiamen។
លោក PutinនិងលោកXi បានជួបគ្នាកាលពីខែឧសភានៅពេលដែលមេដឹកនាំរដ្ឋាភិបាលវិមានក្រឹមឡាំងនេះទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងដើម្បីសង្កត់ពីភាពជាដៃគូដ៏ជិតស្និទ្ធរបស់មេដឹកនាំទាំង២ដែលជំទាស់ប្រឆាំងនឹងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ
អ្នកវិភាគនិយាយថា ភាពតឹងតែងអារម្មណ៍របស់ចិនជាមួយនឹងប្រទេសជិតខាងទាំងពីរ អាចនាំឱ្យមានចន្លោះសម្រាប់កិច្ចប្រឹងប្រែងរវាងចិននិងសហរដ្ឋអាមេរិក ដើម្បីរុញច្រានរុស្ស៊ីនិងកូរ៉េខាងជើងមិនឱ្យធ្វើការជំរុញទៅមុខ។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោក Lee ថាបានសុំឱ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់ Ssangbangwool Group ផ្ទេរប្រាក់៨លានដុល្លារដោយខុសច្បាប់ ទៅឱ្យកូរ៉េខាងជើង ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០ នៅពេលដែលលោកនៅធ្វើជាអភិបាលខេត្ត Gyeonggi នៅភាគពាយ័ព្យប្រទេសកូរ៉េខាងត្បូង។
ការរក្សានូវលទ្ធភាពទប់ស្កាត់ជាមុនដែលគួរឱ្យទុកចិត្តបានរបស់យើងក្នុងតំបន់អាស៊ីខាងកើត ដូចអ្នកដែលបានឃើញរួចហើយ គឺយើងស្ថិតក្នុងជម្រើសពីរបូក»។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថាចាប់ពីខែកក្កដាទៅ នឹងមានលក្ខណៈវិនិច្ឆ័យធូររលុងជាងមុនសម្រាប់ការជ្រើសរើសទាហានដោយអនុញ្ញាតឱ្យ«អ្នករស់នៅអចិន្ត្រៃយ៍ដែលបានរស់នៅអូស្ត្រាលី១២ខែ»អាចបម្រើការក្នុងកងយោធាបាន។
ការសម្រេចនេះ ដែលត្រូវបានយល់ព្រមដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol គឺជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហោះបាឡុងជាច្រើនគ្រឿងដែលផ្ទុកដោយកាកសំណល់សម្រាមនិងលាមកមកលើប្រទេសកូរ៉េខាងត្បូងនោះ។
ក្រុមហ៊ុន Tokyo Electric Power Company Holdings មានផែនការដាក់រូបយន្តជាបំពង់ដែលអាចពន្លាបាន «ប្រភេទកែវយឹត» ចូលក្នុងរ៉េអាក់ទ័រលេខ ២ នៃរោងចក្រ Fukushima Daiichi ដើម្បីសាកល្បងយកចេញនូវកម្ទេចកំទីពីបំពង់ដែលរងការបំពុលនៅត្រឹមខែតុលាខាងមុខ។
ពួកអ្នកវិភាគនិយាយថា សម្ព័ន្ធភាពក្រុមប្រឆាំងមានការបែកបាក់គ្នា ហើយលោក Modi ទំនងជានឹងជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីបីក្នុងតំណែងនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាដោយសារប្រជាប្រិយភាពដ៏ខ្លាំងរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available