ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinនិងប្រធានាធិបតីចិនលោកXi Jinping នឹងជួបគ្នាជាលើកទី២ក្នុងប៉ុន្មានខែនេះនៅពេលដែលពួកអស់លោកទៅបំពេញទស្សនកិច្ចប្រទេសKazakhstan ដើម្បីចូលរួមសម័យប្រជុំក្រុមអន្តរជាតិមួយដែលផ្តោតលើការប្រឆាំងសម្ព័ន្ធភាពរបស់ប្រទេសលោកខាងលិច។
លោក PutinនិងលោកXi បានជួបគ្នាកាលពីខែឧសភានៅពេលដែលមេដឹកនាំរដ្ឋាភិបាលវិមានក្រឹមឡាំងនេះទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងដើម្បីសង្កត់ពីភាពជាដៃគូដ៏ជិតស្និទ្ធរបស់មេដឹកនាំទាំង២ដែលជំទាស់ប្រឆាំងនឹងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យដែលដឹកនាំដោយសហរដ្ឋអាមេរិកហើយនឹងស្វះស្វែងផ្សព្វផ្សាយពហុប៉ូលពិភពលោក។
ឥឡូវនេះ មេដឹកនាំទាំង២នឹងចូលរួមសម័យប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃនៅក្នុងរដ្ឋធានីអាស្តាណានៃប្រទេសកាហ្សាក់ស្ថាន។
ពួកអ្នកវិភាគនិយាយថាគោលដៅសម្រាប់លោក Putinគឺដើម្បីបង្ហាញថារុស្ស៊ីមិនមែនឯកោបន្ទាប់ពីការឈ្លានពានប្រទេសអ៊ុយក្រែនមក៕