នៅថ្ងៃសៅរ៍នេះ រដ្ឋសភាជាតិកូរ៉េខាងត្បូងបានអនុម័តច្បាប់ចោទប្រកាន់ដកតំណែងប្រធានាធិបតីលោកYoon Suk Yeol ដោយសារការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការនេះថា៖ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការងារនេះជាមួយប្រធានាធិបតីស្តីទីលោក Han Duck-soo និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជំរុញផលប្រយោជន៍ និងតម្លៃរួមរបស់យើង»។
តុលាការស្រុកភាគកណ្តាលក្រុងសេអ៊ូលបាននិយាយថាខ្លួនបានយល់ព្រមឱ្យមានដីការចាប់ខ្លួនលោក Kim Yong Hyun អតីតរដ្ឋមន្ត្រីការពារជាតិលើបទចោទប្រកាន់ពីការបះបោរនិងការរំលោភអំណាច។
ចិនមិនបានធ្វើអត្ថាធិប្បាយស្តីពីចលនារបស់នាវាឬបញ្ជាក់ថាខ្លួនកំពុងធ្វើសមយុទ្ធនោះទេ។
ដូចរដ្ឋាភិបាលដទៃទៀតលើពិភពលោកដែរ តៃវ៉ាន់បានអបអរសាទរលោក Trump ជាសាធារណៈចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកា ស្របពេលដែលកោះនេះមានបំណងទាក់ទាញការគាំទ្រពីលោក Trump។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោក Yoon បានបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ដោយលើកឡើងពីតម្រូវការដើម្បីលុបបំបាត់ «កងកម្លាំងប្រឆាំងរដ្ឋ» និង «ការពារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ»៕
ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបន្ថែមថា៖ «ភាគីទាំងពីរបានឯកភាពគ្នាបន្តការចែករំលែកព័ត៌មានអំពីការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីនិងការផ្ទេរសព្វាវុធនិងបច្ចេកវិទ្យារវាងរុស្ស៊ីនិងកូរ៉េខាងជើង»។
អាជ្ញាធរនិយាយថាការប៉ះទង្គិចជាមួយបាតុករបានបណ្តាលឲ្យស្លាប់ប៉ូលិសយ៉ាងហោច៤នាក់ និងធ្វើឲ្យរបួសជាច្រើននាក់ទៀត។
ចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់និងថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ តៃវ៉ាន់និងសហរដ្ឋអាមេរិកប្រកែកថាច្រកសមុទ្រនេះគឺជាផ្លូវទឹកអន្តរជាតិ។
អ្នកជំនាញនានាធ្លាប់បាននិយាយថា ជាថ្នូរនឹងទាហាន កូរ៉េខាងជើងទំនងជាមានបំណងចង់បានបច្ចេកវិទ្យាយោធារាប់ចាប់ពីផ្កាយរណបឈ្លបយកការណ៍រហូតដល់នាវាមុជទឹក ក៏ដូចជាការធានាសន្តិសុខពីរុស្ស៊ីផងដែរ។
ប៉ុន្តែនៅចំពេលដែលសេដ្ឋកិច្ចចិនកំពុងចុះខ្សោយដែលបណ្ដាលមកពីវិបត្តិអចលនទ្រព្យនិងសម្ពាធបរិត្តផរណា អ្នកប្រើប្រាស់លែងចំណាយហ៊ឹកហ៊ាក់លើការទិញទំនិញនានាក្នុងអំឡុងព្រឹត្តិការណ៍ដ៏អធិកអធមនេះទៀតហើយ។
លោក Austin ទទួលបានការស្វាគមន៍ផ្លូវការបន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុង Nadi នៅលើកោះចម្បងបំផុតរបស់ប្រទេសហ្វីជី។ លោកបាននិយាយថាទស្សនកិច្ចនេះផ្ដោតលើវិធីដើម្បី «ពង្រឹងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
ព័ត៌មានផ្សេងទៀត
No media source currently available