ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​ចាប់ខ្លួន​ជា​ផ្លូវការណ៍​អំពី​ការដាក់​ច្បាប់​អាជ្ញាសឹក


បាតុករកាន់រូបភាពប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong Hyun (កណ្តាល) ក្នុងការដើរក្បួនទៅកាន់ការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ ស្លាកសញ្ញាសរសេរថា «ចាប់ខ្លួនឧក្រិដ្ឋជនបះបោរ»។
បាតុករកាន់រូបភាពប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong Hyun (កណ្តាល) ក្នុងការដើរក្បួនទៅកាន់ការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ ស្លាកសញ្ញាសរសេរថា «ចាប់ខ្លួនឧក្រិដ្ឋជនបះបោរ»។

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​ចាប់​ខ្លួន​ជា​ផ្លូវការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការចោទប្រកាន់​ការគប់គិត​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី Yoon Suk Yeol និង​មន្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​ការដាក់​ច្បាប់​អាជ្ញាសឹក​កាលពី​សប្តាហ៍​មុន នៅពេល​ដែល​ពួក​អាជ្ញាធរ​ស៊ើបអង្កេតទៅលើ​ថាតើ​សកម្មភាព​របស់​ពួកគេ​សន្មត់​ថា​ជា​ការបះបោរ​ឬទេ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AP។

ច្បាប់​អាជ្ញាសឹក​ដែល​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​ជាង៤០ឆ្នាំ​នេះ​មាន​រយៈពេល​ប្រហែល៦ម៉ោង ក៏ប៉ុន្តែ​បាន​បណ្តាល​ឱ្យ​ការខឹងសម្បារ​ក្នុង​ស្រុក​និង​ការតវ៉ា​ប្រឆាំង​ដ៏​នៅ​តាម​ផ្លូវ។ លោក Yoon និង​សហការី​របស់​លោក​បាន​ប្រឈម​ការស៊ើប​អង្កេត​ព្រហ្មទណ្ឌ​និង​ការប៉ុនប៉ង​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង។ ក្រសួង​យុត្តិធម៌​បាន​ហាម​ឃាត់​លោក Yoon និង​មន្ត្រី៨នាក់​ផ្សេង​ទៀត​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​នៅពេល​ដែល​ពួក​អាជ្ញាធរ​មើលឃើញ​ពួកគេ​ថា​ជា​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​រឿងក្តី​ច្បាប់​អាជ្ញាសឹក​នេះ។ វា​ជា​លើក​ទី១​ដែល​ប្រធានាធិបតី​កំពុង​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ការហាមឃាត់​ការធ្វើ​ដំណើរ​នេះ។

តុលាការ​ស្រុក​ភាគ​កណ្តាល​ក្រុង​សេអ៊ូល​បាន​និយាយ​ថា​ខ្លួន​បាន​យល់ព្រម​ឱ្យ​មាន​ដីការ​ចាប់ខ្លួន​លោក Kim Yong Hyun អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើ​បទចោទប្រកាន់​ពី​ការបះបោរ​និង​ការរំលោភ​អំណាច។

លោក Kim​បាន​ត្រូវ​ឃុំខ្លួន​ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ​មក។ រដ្ឋអាជ្ញា​មាន​រយៈពេល​រហូត​ដល់៦០ថ្ងៃ​ដើម្បី​សម្រេច​ថាតើធ្វើការ​ចោទប្រកាន់​លោក​ឬ​ក៏​អត់។ ការកាត់ទោស​លើ​ការចោទប្រកាន់​ពី​ការបះបោរ​អាច​ធ្វើ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត។

លោក Kim បាន​ក្លាយ​ជា​មនុស្ស​មុនដំបូង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំពី​រឿងក្តី​នេះ។ លោក​បាន​ត្រូវ​ចោទប្រកាន់​ពី​ការស្នើ​ច្បាប់​អាជ្ញាសឹក​ជូន​លោក Yoon ហើយ​បាន​បញ្ជូន​កងទ័ព​ទៅ​កាន់​សភា​ជាតិ​ដើម្បី​រារាំង​ពួក​សមាជិក​រដ្ឋសភា​មិន​ឱ្យ​បោះឆ្នោត​លើ​ច្បាប់​អាជ្ញាសឹក​នេះ។ នៅ​ទីបញ្ចប់ សមាជិក​រដ្ឋសភា​ដែល​មាន​ចំនួន​ល្មមគ្រប់គ្រាន់​អាច​ចូល​ក្នុង​សភា​ហើយ​បាន​ច្រានចោល​ក្រឹត្យ​ច្បាប់​របស់​លោក​ប្រធានាធិបតី Yoonដែល​បាន​បង្ខំ​ឱ្យ​គណរដ្ឋមន្ត្រី​លប់​ចោល​ក្រិត្យ​ច្បាប់​នោះ​មុនពេល​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ។

លោក Kim​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍កាលពី​ថ្ងៃ​អង្គារ​ថា​លោក«សុំ​អភ័យ ទោស​ចំពោះ​ការរសាប់​រសល់​និង​ភាព​មិន​សមរម្យ​នេះ។ លោក​បាន​និយាយ​ទៀត​ថា​ការទទួល​ខុសត្រូវ​ទាំង​អស់​ចំពោះ​ការដាក់​ច្បាប់​អាជ្ញាសឹក​នេះ​សម្រាប់​តែលោក​ម្នាក់​ឯង​ហើយ​បាន​អង្វរសុំ​ឱ្យ​អត់ឱន​ទាហាន​ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​អនុវត្ត​ច្បាប់​នោះ​ដោយ​និយាយ​ថា​ពួកគេ​ធ្វើ​ទៅតាម​បញ្ជា​របស់​លោក​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG