សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះទទួលបានលទ្ធផលបោះឆ្នោត ដោយមានគណបក្ស Move Forward ត្រូវបានគាំទ្រដោយយុវជនថៃរាប់លាននាក់ និងបានឈ្នះអាសនៈច្រើនបំផុតក្នុងការបោះឆ្នោតជាតិ។
នៅថ្ងៃចន្ទនេះ គណបក្ស Move Forward ដែលគាំទ្រដោយអ្នកបោះឆ្នោតដែលជាយុវជនជាច្រើនលាននាក់ បានឈ្នះបានអាសនៈច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតនៅប្រទេសថៃ។
ដើម្បីអាចឱ្យគណបក្សនយោបាយណាមួយឈ្នះនិងដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ថៃ គេត្រូវការ៣៧៦ អាសនៈ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះមកកាន់សហរដ្ឋអាមេរិក កើតមានឡើង បន្ទាប់ពីកងទ័ពអាមេរិកនិងហ្វីលីពីន ទើបតែបិទបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលកន្លងមកកាលពីសប្តាហ៍មុន។
គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន។
៥០ ឆ្នាំក្រោយមកបន្ទាប់ពីកងទ័ពអាមេរិកបានចាកចេញពីវៀតណាមខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសៅរ៍បានសម្លឹងទៅរកការពង្រឹងទំនាក់ទំនងជាមួយនឹងគូសត្រូវចាស់របស់អាមេរិកនេះនៅរដ្ឋធានីហាណូយ។
អ្នកស្រី Paetongtarn Shinawatra បានបញ្ជាក់ពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋ មន្រ្តីកាលពីថ្ងៃទី៥ ខែមេសា ដោយប្តេជ្ញាបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃ និងផ្តល់ជាសាច់ ប្រាក់ទៅដល់ពលរដ្ឋថៃគ្រប់រូប ប្រសិនបើអ្នកស្រីជាប់ឆ្នោត
ប្រទេសចិនបានដាក់ទណ្ឌកម្មបន្ថែមទៀតលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអា មេរិកលោកស្រី Hsiao Bi-khim ដោយហាមលោកស្រីនិងសមាជិកក្រុមគ្រួសាររបស់លោកស្រីមិនឱ្យចូលប្រទេសចិនដីគោក ទីក្រុងហុងកុងនិងក្រុងម៉ាកាវ។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសតំបន់អាមេរិកកណ្តាលដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ដើម្បីពង្រឹងសម្ព័ន្ធភាព។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
ចិនបានវិនិយោគថវិការាប់ពាន់លានដុល្លារនៅក្នុងគម្រោងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្តទំនាក់ទំនងអស់រាប់ទសវត្សរ៍ទាំងជាមួយរដ្ឋាភិបាលកណ្តាលនិងក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available