ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានសន្យាបង្កើនការដាក់ពង្រាយ «ឧបករណ៍យុទ្ធសាស្ត្រ» របស់អាមេរិក ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ។
ចិនបានអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងនោះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវយកមកគ្រប់គ្រងនៅក្រោមចិនដីគោកវិញនៅថ្ងៃណាមួយ បើទោះបីជាចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។
ការរួមបញ្ជូលគ្នានៃការធ្លាក់ចុះកំណើនប្រជាជននិងភាពយឺតយ៉ាវជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាប្រផ្នូលល្អនោះទេសម្រាប់សមិទ្ធផលក្នុងពេលអនាគតរបស់ប្រទេសនេះ។
ទិន្នន័យពីអង្គការសុខភាពពិភពលោកបង្ហាញថា មានការឆ្លងជំងឺនេះកើនឡើងនៅប្រទេសជប៉ុន កូរ៉េ អាមេរិក បារាំងនិងប្រទេសប្រេស៊ីលកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ពលរដ្ឋជាច្រើននាក់បានចាកចេញពីទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស ចាប់តាំងពីទីក្រុងនេះបានវិលទៅស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ចិន តាំងពីឆ្នាំ១៩៩៧ មក។
យោធាកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់នេះគឺជាការព្រមានប្រឆាំងនឹងការធ្វើសមយុទ្ធកាំភ្លើងធំជាបន្តរបស់កូរ៉េខាងត្បូងនៅជិតក្រុង Cheorwon ជាប់ព្រំដែនកូរ៉េខាងជើង និងបានរិះគន់កូរ៉េខាងត្បូងថាបានធ្វើឱ្យភាពតានតឹងកាន់តែអាក្រក់ឡើង។
ទីក្រុងមួយចំនួននៅក្នុងប្រទេសចិន បានបន្ថយការរឹតបន្តឹង បន្ទាប់ពីមានការមិនសប្បាយចិត្តជាសាធារណៈជុំវិញវិធានការរាំងខ្ទប់ដ៏យូរអង្វែង ហើយដែលការខឹងសម្បារបស់មហាជនចិន បានឡើងដល់ចំណុចកំពូលកាលពីសប្តាហ៍មុន។
សេតវិមានកំពុងថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសចិន ដែលជាគូប្រជែងធំបំផុតរបស់ខ្លួន ដោយបង្ហាញការគាំទ្រដោយចំហចំពោះការប្រឆាំងតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសចិន។
លោក Jiang បានស្លាប់ដោយសារជំងឺមហារីកឈាម និងសរីរាង្គជាច្រើនឈប់ដំណើរការនៅទីក្រុងសៀងហៃ ជាកន្លែងដែលលោកជាអតីតអភិបាលក្រុង និងជាលេខាបក្សកុម្មុយនីស្ត។
បរិវេណសាកលវិទ្យាល័យនានាធ្លាប់ជាប្រភពនៃការតស៊ូមតិកាលពីកិច្ចប្រឹងប្រែងជំរុញកំណែទម្រង់ប្រជាធិបតេយ្យចុងក្រោយបង្អស់នៅចិនដីគោកកាលពីទសវត្សរ៍១៩៨០ ដែលវិវត្តរហូតក្លាយជាចលនាដឹកនាំដោយនិស្សិតនៅឆ្នាំ១៩៨៩ ដែលបានកាន់កាប់ទីលាន Tiananmen (ធានអានមេន)។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែក៏បានបញ្ជាក់អះអាងផងដែរនូវការតាំងចិត្តរបស់ខ្លួនក្នុងការអនុវត្តវិធានការគ្មានជំងឺកូវីដ (Zero-Covid)។
ការបង្ហាញការប្រឆាំងជាសាធារណៈរបស់ពលរដ្ឋចិននៅក្នុងតំបន់នោះ កើតមានឡើង ក្រោយពីមានកំហឹងដោយសារអគ្គិភ័យក្នុងអគារលំនៅដ្ឋានមួយកន្លែង ដែលបានសម្លាប់មនុស្ស១០នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available