ការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាកចេញពីតំបន់អាស៊ី។
ចិនបានកាត់ផ្តាច់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយអូស្ត្រាលីនៅក្នុងសកម្មភាពនៃការខឹងសម្បាមួយកាលពីខែឧសភាឆ្នាំទៅ បន្ទាប់ពីមានការប៉ះទង្គិចគ្នាលើបញ្ហាមួយចំនួន ដែលរួមមានបញ្ហាសិទ្ធិមនុស្ស ចារកម្មនិងបញ្ហាប្រភពដើមនៃជំងឺកូវីដ១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន «ជាបញ្ហាលើសពីបញ្ហាអឺរ៉ុបទៅទៀត ហើយវាជាបញ្ហារបស់សាកលលោកទាំងមូល»។
យន្តហោះចម្បាំងChengdu J-20 ដែលផលិតនៅក្នុងប្រទេសត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសសម្រាប់បេសកកកម្មនៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតព្រមទាំងជុំវិញកោះតៃវ៉ាន់ផងដែរ។
បើតាមការស្ទង់មតិនេះបានបង្ហាញថា អត្រាយល់ព្រមទៅលើការដឹកនាំរបស់អាមេរិកក្នុងពិភពលោក ដែលត្រូវបានធ្វើឡើងក្នុងប្រទេសចំនួន៣៣គឺមានការគាំទ្រចំនួន៤១ភាគរយនៅក្នុងឆ្នាំ២០២១ ដែលបានកើនឡើងចំនួន១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០នោះ។
តៃវ៉ាន់មានគម្រោងបង្កើនការផលិតកាំជ្រួចមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនទ្វេដងទៅដល់ជិត៥០០គ្រឿងនៅឆ្នាំនេះ។
ស្រីលង្កាកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៨មក ដោយខ្វះខាតជាខ្លាំងនូវទំនិញសំខាន់ៗនិងការដាច់ចរន្តអគ្គិសនីជាប្រចាំនោះ បានបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាដៃគូជាការពារ និងជាអ្នកផ្ដល់ជំនួយសម្រាប់ប្រទេសដែនកោះមួយនេះក្នុងពេលកន្លងទៅ។
អ្នកបោះឆ្នោតភាគច្រើនយល់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកទាំងពីរមិនបានផ្ដោតទៅលើបញ្ហាសំខាន់ៗ ដែលកូរ៉េខាងត្បូងកំពុងប្រឈមនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available