សិង្ហបុរី —
ប្រទេសសិង្ហបុរីថាខ្លួននឹងដាក់«ទណ្ឌកម្មនិងការរឹតត្បិតសមស្រប»លើប្រទេសរុស្ស៊ី ដោយរួមមានវិធានការរឹតត្បិតខាងធនាគារនិងហិរញ្ញវត្ថុ និងការរឹតត្បិតការនាំចេញនូវទំនិញទាំងឡាយដែលគេអាចយកទៅប្រើជាអាវុធប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីកាលពីថ្ងៃចន្ទ ដែលត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
សិង្ហបុរីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយរបស់អាស៊ីនិងជាមជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិផងដែរនោះ តែងធ្វើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែកម្រដាក់ទណ្ឌកម្មដោយខ្លួនឯងប្រឆាំងនឹងប្រទេសណាមួយណាស់។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានថ្លែងប្រាប់សភាថា៖ «សិង្ហបុរីមានបំណងចាត់វិធានការស្របគ្នានឹងបណ្តាប្រទេសនានាដែលមានគំនិតដូចគ្នា ដើម្បីដាក់ទណ្ឌកម្មនិងការរឹតត្បិតសមស្របប្រឆាំងនឹងរុស្ស៊ី»។ លោកបានពិពណ៌នាការឈ្លានពានរបស់រុស្ស៊ីថាមិនអាចទទួលយកបាន និងជារំលោភយ៉ាងធ្ងន់ធ្ងរទៅលើទំនៀមទម្លាប់អន្តរជាតិ។
លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរីថ្លែងថា ការដាក់ទណ្ឌកម្មនេះកើតមានឡើងដោយសារស្ថានភាព«ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុន» ហើយការណ៍ដែលរុស្ស៊ីបានបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន។
ចំណាត់ការរបស់សិង្ហបុរីនេះជាទណ្ឌកម្មដំបូងរបស់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ហើយការសម្រេចដាក់ទណ្ឌកម្មរបស់សិង្ហបុរីនេះគឺឯករាជ្យពីជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលខ្លួនជាសមាជិក៕