ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងថ្លែងសុន្ទរកថា ដល់សមាជិកក្រុមយោធា អ្នកជួយសង្គ្រោះបថម និងក្រុមគ្រួសាររបស់គេ នៅឯមូលដ្ឋានកងយោធាអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
លោក Daniel Werfel ប្រធានទីភ្នាក់ងារ IRS បាននិយាយថា ដោយមានការបង្កើនការផ្តល់ថវិកាពីរដ្ឋាភិបាលសហព័ន្ធនិងការជួយជ្រោមជ្រែងពីឧបករណ៍បច្ចេកវិទ្យា AI ទីភ្នាក់ងារ IRS មានវិធីថ្មីៗក្នុងការដៅទិសដៅលើអ្នកមានធនធានច្រើនដែល «គេចវេះ» មិនបង់ពន្ធគ្រប់គ្រាន់។
ការបង្កើនទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតដូចគ្នានេះបង្ហាញថា វៀតណាមចង់ពង្រីកមិត្តភាពរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបស្វែងរកជម្រើសរោងចក្រក្នុងប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យនេះ។ មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រុមរដ្ឋអាជ្ញា ក្រោមការដឹកនាំរបស់រដ្ឋអាជ្ញាអមសាលាដំបូងថ្នាក់ជាតិប្រចាំរដ្ឋ Delaware លោក David Weiss ដែលទើបត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេស ឱ្យកាន់សំណុំរឿងក្តីនេះ បាននិយាយថា ពួកគេរំពឹងថា នឹងមានការចោទប្រកាន់មួយនៅមុនថ្ងៃទី ២៩ ខែកញ្ញានេះ។
បើយោងទៅលើក្រុមហ៊ុន Microsoft បានឱ្យដឹងថា ការប្រឹងប្រែងអស់ពេល៦ខែរបស់ចិននេះ ទំនងដូចជាមានការប្រើប្រាស់ ការផលិតខ្លឹមសារដោយប្រើបច្ចេកវិទ្យា AI ដែលអាចផលិតទាំងរូបភាពដ៏អស្ចារ្យ និងអាចធ្វើឱ្យកាន់តែប្រសើរបន្តិចម្តងៗ។
កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដែលមានវត្តមាន អ្នកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅសប្តាហ៍នេះ រំពឹងថា បញ្ហាស្មុគស្មាញក្នុងតំបន់និងសកលជាច្រើន ត្រូវបានពិភាក្សាគ្នា។ ហើយពីប្រទេសកម្ពុជាដែលជាសមាជិកអាស៊ានមួយ ក្នុងចំណោម១០ប្រទេស
ទស្សនកិច្ចម្តងហើយម្តងទៀត រួមទាំងកិច្ចប្រជុំនានាដែលលោកស្រីទទួលធ្វើជាម្ចាស់ផ្ទះក្នុងរដ្ឋធានីវ៉ាស៊ីនតោនផង បានធ្វើឱ្យលោកស្រី ក្លាយជាអ្នកភ្ជាប់ទំនាក់ទំនងដ៏សំខាន់សម្រាប់រដ្ឋបាលអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ខណៈអាមេរិកព្យាយាមជំរុញបណ្តាញភាពជាដៃគូដើម្បីតតាំងឥទ្ធិពលចិន។
នៅថ្ងៃពុធនេះ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យប្រទេសមួយនេះមានលទ្ធិប្រជាធិបតេយ្យ។
ព្យុះរដូវក្តៅខុសប្រក្រតីបានប្រែក្លាយពិធីវប្បធម៌ Burning Man ដែលមានរយៈពេលមួយសប្តាហ៍ឱ្យទៅជាភាពរញ៉េរញ៉ៃដោយមានមនុស្សរាប់ម៉ឺននាក់ដែលទៅចូលរួមពិធីនោះបានជាប់គាំងនៅក្នុងភក់ហើយបង្គន់មិនមានដំណើរការនៅក្នុងតំបន់វាលលំហក្នុងរដ្ឋ Nevedaភាគខាងលិចសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត