មេដឹកនាំទាំងពីរបានជួបគ្នានៅការិយាល័យសេតវិមាន ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំទាំងពីរបានថ្លែងសុន្ទរកថាបន្តបន្ទាប់គ្នាដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយលោក Netanyahu បានថ្លែងកាលពីថ្ងៃពុធនៅចំពោះមុខសភាសហរដ្ឋអាមេរិក។
ថ្លែងពីការិយាល័យប្រធានាធិបតី លោក Biden ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមបន្ទាន់ ដែលលោកមើលឃើញនៅពេលដែលប្រទេសជាតិយកចិត្តទុកដាក់លើការបោះឆ្នោតខែវិច្ឆិកា។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីមួយអាណត្តិទៀតធ្វើឱ្យរញ្ជួយដល់យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋតែងតាំងលោក Donald Trump ជាបេក្ខជនផ្លូវការ។
លោក Biden បានថ្លែងថា៖ «ខ្ញុំគោរពការិយាល័យនេះ។ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងព្យាយាមជំរុញការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកាំង។
ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពេលថ្មីៗនេះគួរតែជា«ការដាស់តឿន»អំពីអំពើហិង្សាដោយកាំភ្លើង។ នេះជាការថ្លែងរបស់ប្រធានផ្នែកសុខាភិបាលសាធារណៈសហរដ្ឋអាមេរិកលោក Vivek Murthy
លោកប្រធានាធិបតី Joe Biden បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញដែលលោកមិនបានបង្ហាញមុខជាសាធារណៈ ប៉ុន្តែនៅតែអាចឱ្យសារព័ត៌មានចេញផ្សាយអំពីលោកយ៉ាងច្រើន
បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីគណបក្សប្រជាធិបតេយ្យឱ្យធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស សំណួរនៅពេលនេះគឺថា តើអ្នកស្រីនឹងជ្រើសរើសអ្នកណាឱ្យមកឈរឈ្មោះធ្វើជាបេក្ខជនអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
លោកប្រធានាធិបតី Joe Biden ឥឡូវនេះធ្វើតេស្តទៅឃើញថាលែងមានជំងឺកូវីដ ហើយក៏លែងមានរោគសញ្ញាទៀតហើយ។ នេះបើតាមលិខិតមួយច្បាប់ពីវេជ្ជបណ្ឌិតរបស់លោក គឺលោក Kevin O'Connor។
ប្រធានកងការពារសន្តិសុខប្រធានាធិបតី បាននិយាយនៅថ្ងៃអង្គារថា អ្នកស្រីចុះចេញពីតំណែង ក្រោយការប៉ុនប៉ងធ្វើឃាតលោកអតីតប្រធានាធិបតី Trump ដែលបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីបរាជ័យរបស់ទីភ្នាក់ងារដែលមានតួនាទីការពារប្រធានាធិបតី និង អតីតប្រធានាធិបតី។
វីអូអេ បានជួបសម្ភាសន៍ពលរដ្ឋអាមេរិកាំងនៅតាមដងផ្លូវនានាក្នុងទីក្រុងញូវយ៉ក អំពីប្រតិកម្មរបស់ពួកគេ ចំពោះការដកខ្លួនរបស់លោក Biden នេះ៕
អ្នកវិភាគថា តាមផ្លូវច្បាប់ ការទាមទារឱ្យលោក Biden ចុះចេញពីតំណែងនេះគឺគ្មានន័យនោះទេ ដោយលោក Biden មានសិទ្ធិពេញលេញក្នុងការបំពេញតួនាទីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោក។
ព័ត៌មានផ្សេងទៀត