លោកប្រធានាធិបតី Biden មានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើការពិនិត្យប្រសាទសាស្ត្រ ៣ លើក ហើយកាលពីពេលចុងក្រោយនេះ គឺនៅខែកុម្ភៈ។ ការពិនិត្យនេះប្រាប់ឱ្យដឹងថា ខ្ញុំមានសុខភាពល្អ»។
ពលរដ្ឋអាមេរិកកាន់តែច្រើនមានមន្ទិលអំពីតម្លៃនិងថ្លៃសិក្សានៅមហាវិទ្យាល័យ ដោយភាគច្រើននិយាយថា ពួកគេមានអារម្មណ៍ថា ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់ «ទិសដៅខុស»។ នេះបើយោងតាមការស្ទង់មតិថ្មី មួយ។
លោក Scott Perry សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋបានចាប់ផ្តើមសវនាការនេះដោយសួរទៅកាន់លោកស្រី Bennett ថាតើលោកស្រីចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវកម្មដែរឬទេ។ លោកស្រី Bennett ឆ្លើយថា «ខ្ញុំនឹងទទួលយកនិយមន័យផ្តល់ដោយសហរដ្ឋអាមេរិកដែលចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវកម្ម»។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានរាយការណ៍ថាមានករណីមនុស្សទីបួនបានឆ្លងបន្ទាប់ពីប៉ះពាល់នឹងសត្វគោយកទឹកដោះគោដែលមានមេរោគ។
ពួកបក្សសាធារណរដ្ឋមួយចំនួនតូចបានប្រឆាំងការចាត់វិធានការខ្លាំងៗប្រឆាំងនឹងមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់តំណែងជាផ្នែកមួយនៃការប្រយុទ្ធជាយូរយារមកហើយរវាងរដ្ឋសភាដែលមានសំឡេងភាគច្រើននិងរដ្ឋបាលបក្សប្រជាធិបតេយ្យ។
នេះជាការជួបផ្ទាល់ជាមួយក្រុមអ្នកកាសែត ដែលច្បាស់ជានឹងសួរសំណួរពិបាកៗ ខណៈដែលលោក Biden ប្រឈមនឹងការអំពាវនាវពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យខ្លះឱ្យបោះបង់ចោលកិច្ចប្រឹងប្រែងដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់មួយអណត្តិទៀត
ទោះជាសេចក្តីព្រាងច្បាប់នេះទទួលបានការអនុម័តពីរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋក៏ដោយ ក៏សេចក្តីព្រាងច្បាប់នេះមិនងាយឆ្លងកាត់ព្រឹទ្ធសភា ដែលគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនទេ។
ការចរចាទាំងនោះបានបន្តធ្វើឡើងអស់រាប់សិបខែក្នុងកម្រិតទាបជាង រួមទាំងជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់នៅដើមឆ្នាំនេះ ក៏ប៉ុន្តែ នៅពេលឥឡូវនេះ ការណ៍នេះអាស្រ័យលើពួកមេដឹកនាំដើម្បីធានាឲ្យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយបង្អស់របស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា លោកនឹងបន្តការប្រកួតយកតំណែងប្រធានាធិបតីជាមួយអតីតប្រធានាធិបតីលោក Donald Trump បន្ទាប់ពីលោក Biden ធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលលើកដំបូងរវាងលោកទាំងពីរ។ លោក Scott Stearns រាយការណ៍លម្អិតពីទីក្រុង Denver រដ្ឋ Colorado។
មិនមានសមាជិកសភាគណបក្សប្រជាធិបតេយ្យណាមួយថែមទៀតបានអំពាវនាវឱ្យលោក Biden ដើរចេញពីការប្រកួតទេបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ។
អតិផរណាបានចុះថយយ៉ាងខ្លាំង តាំងពីពេលកើនដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ ប៉ុន្តែការជឿនលឿនទៅមុខ ត្រូវបានជាប់គាំងក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលបានធ្វើឱ្យកិច្ចប្រឹងប្រែងរបស់ធនាគារកណ្តាលជាប់គាំង។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះមិនបានច្រានចោលសំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ របស់លោកអតីតប្រធានាធិបតី Donald Trump ទេ ប៉ុន្តែបានពន្យារពេលសំណុំរឿងនេះ។
ព័ត៌មានផ្សេងទៀត