ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ធនាគារ​កណ្តាល​របស់​អាមេរិក​លោក Powell ថា អាមេរិក​មាន​ការ​ជឿន​លឿន​បន្តិច​បន្តួច​ទាក់ទង​នឹង​អតិផរណា


លោក​ប្រធាន​ធនាគារ​កណ្តាល​ Jerome Powell ​បាន​ថ្លែង​ប្រាប់​សមាជិក​ព្រឹទ្ធសភា​​នៅក្នុង​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការ​ធនាគារ នៅវិមាន​សភា​អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤។
លោក​ប្រធាន​ធនាគារ​កណ្តាល​ Jerome Powell ​បាន​ថ្លែង​ប្រាប់​សមាជិក​ព្រឹទ្ធសភា​​នៅក្នុង​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការ​ធនាគារ នៅវិមាន​សភា​អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤។

ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក កំពុង​តែ​មាន​ការជឿនលឿន​បន្តិច​បន្តួច​នៅក្នុង​ការ​ទប់ទល់នឹង​អតិផរណា។ នេះ​ជា​សម្តី​របស់​លោក​ប្រធាន​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​ ទៅកាន់​សមាជិក​សភា ​កាលពី​ថ្ងៃអង្គារ ​នៅក្នុង​ការ​ផ្តល់​សក្ខីកម្ម​ថ្ងៃទី ១ ​ទៅ​កាន់​ព្រឹទ្ធសភា​។

នៅពេល​ដែល​ទំនិញ​ឡើងថ្លៃ​ ក្នុង​អំឡុង​ការរាតត្បាត​ជំងឺ​កូវីដ១៩ ​ធនាគារ​កណ្តាល​របស់​អាមេរិក​ បាន​ឆ្លើយ​តប ​ដោយ​បង្កើន​អត្រា​ការប្រាក់ ​ដែល​មាន​ចំនួន​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ ​ដើម្បី​ព្យាយាម​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ​និង​ដើម្បី​ធ្វើឱ្យ​អតិផរណា ចុះមក​នៅត្រឹម​ ២​ ភាគរយ ​ដែល​ជា​គោលដៅ​សម្រាប់​រយៈពេល​វែងឆ្ងាយ។

អតិផរណា​បាន​ចុះថយ​យ៉ាងខ្លាំង​ តាំងពី​ពេលកើន​ដល់​កម្រិត​ខ្ពស់​បំផុត​ ក្នុង​ឆ្នាំ ២០២២ ​ប៉ុន្តែ​ការ​ជឿនលឿន​ទៅមុខ ​ត្រូវបាន​ជាប់គាំង​ក្នុង​ត្រីមាស​ទី ១ ​នៃ​ឆ្នាំ​នេះ ​ដែល​បាន​ធ្វើឱ្យ​កិច្ចប្រឹងប្រែង​របស់​ធនាគារ​កណ្តាល​ជាប់គាំង។

ទិន្នន័យ​នៅក្នុង​ត្រីមាស​ទី ២ ​មើលទៅ​គួរឱ្យ​លើក​ទឹកចិត្ត​ជាងមុខ​ដោយ​នាំ​ឱ្យ​មាន​សុទិដ្ឋិនិយម​ខ្លះ​បែបប្រុងប្រយ័ត្ន ពី​សំណាក់​សមាជិក​សភា​ខ្លះ ​នៅក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ពេលថ្លែង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃអង្គារ ​លោក​ប្រធាន​ធនាគារ​កណ្តាល​ Jerome Powell ​បាន​ថ្លែង​ប្រាប់​សមាជិក​ព្រឹទ្ធសភានៅក្នុង​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការ​ធនាគារ​ថា ​តួរលេខ​ថ្មីៗ​បង្អស់​បាន​បង្ហាញ​ថា ​មាន​ការជឿនលឿន​ទៅមុខ​បន្តិចបន្តួច​ តាំងពី​ត្រីមាស​ទី ១ ​មក។

ធនាគារ​កណ្តាល​ត្រូវគេ​រំពឹង​យ៉ាង​ច្រើន​ថា​នឹង​រក្សាអត្រា​ការប្រាក់ឲ្យ​នៅ​ដដែល​មួយ​លើកទៀត ​នៅពេល​ដែលខ្លួន​ប្រជុំ​ដើម្បី​កំណត់​អត្រា​ការប្រាក់​ ប៉ុន្តែ​អាច​កាត់​បន្ថយ​អត្រា​ការប្រាក់​នៅ​ខែកញ្ញា៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG