រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្របានជំរុញអ៊ីស្រាអែលឱ្យចាត់វិធានការការពារជនស៊ីវិលនិងធានាថាអ្នកទាំងនោះមិនជាប់ «នៅក្នុងការបាញ់គ្នាដ៏រន្ធត់» នោះទេ។ ការជំរុញនេះបានធ្វើឡើង ស្របពេលសហរដ្ឋអាមេរិកបន្តកិច្ចប្រឹងប្រែងបង្ការជម្លោះកុំឱ្យរីករាលដាលនៅតំបន់មជ្ឈិមបូព៌ានិងស្វែងរកដំណោះស្រាយការទូតនៅប្រទេសលីបង់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្របានព្រមានចិនមិនឱ្យបង្កហេតុបែបយោធាជាមួយតៃវ៉ាន់។ លោកថ្លែងដូច្នេះ បន្ទាប់ពីចិនបានមានប្រតិកម្មខ្លាំងៗចំពោះសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំតៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenមានគម្រោងទៅបំពេញទស្សនកិច្ចរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ នៅចុងសប្តាហ៍នេះដើម្បីជួបជាមួយមេដឹក នាំអាស៊ានជាទីកន្លែងដែលលោកត្រូវគេរំពឹងនឹងធ្វើការទាក់ទងដោយផ្ទាល់ជាមួយពួកមេដឹកនាំជាប់ឆ្នោតថ្មីៗមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Ohio សង្ឃឹមថា ការដេញដោលបេក្ខជនអនុប្រធានាធិបតីនៅថ្ងៃអង្គារ នឹងជំរុញមនុស្សទៅបោះឆ្នោតនាពេលខាងមុខ។ លោក Kane Farabaugh នៃ VOA មានព័ត៌មានបន្ថែមពីរដ្ឋ Ohio។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
បេក្ខជនអនុប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបាននិងកំពុងរៀបចំខ្លួនសម្រាប់ការជជែកដេញដោលរបស់ពួកគេ ដែលនឹងត្រូវបានរៀបចំឡើងដោយ "ទូរទស្សន៍ CBS News" នៅថ្ងៃអង្គារ នៅទីក្រុងញូវយ៉ក។
លោក Trump បានសរសើរលោក Zelenskyy ប៉ុន្តែបានបញ្ជាក់ថា លោកក៏មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
ខណៈឆ្នាំសិក្សាថ្មីបានចាប់ផ្តើម និស្សិតខ្លះជ្រើសសិក្សានៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍វប្បធម៌ថ្មី។ និស្សិតអាមេរិកាំងខ្លះកំពុងសិក្សានៅចិន ប៉ុន្តែចំនួននេះមានតិចខ្លាំងជាងចំនួននិស្សិតចិនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។
លោក Lam ដែលជាមេដឹកនាំគណបក្សកាន់អំណាចកុម្មុយនីស្តដែរនោះបានជួបជា មួយលោក Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ។
លោក Biden បាននិយាយដោយសំដៅទៅលើជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុម Hezbollah ថា៖ «សង្គ្រាមទ្រង់ទ្រាយធំមិនហុចផលប្រយោជន៍ដល់អ្នកណាម្នាក់នោះទេ។ លោកថា ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។
បទប្បញ្ញត្តិដែលគ្រោងឡើងនេះក៏នឹងបង្ខំក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនិងក្រុមហ៊ុនផលិតរថយន្តធំៗរបស់ប្រទេសផ្សេងទៀតឱ្យដកចេញនូវសុសវែរនិងហាដវែរសំខាន់ៗរបស់ចិនចេញពីរថយន្តទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
លោកប្រធានាធិបតីនិងអ្នកស្រីអនុប្រធានាធិបតី នឹងសង្កត់ពីការតាំងចិត្ត ដែលមិនអាចរង្គោះរង្គើបានរបស់ពួកគេទាំងពីរ ក្នុងការគាំទ្រអ៊ុយក្រែន រហូតទាល់អ៊ុយក្រែនឈ្នះសង្គ្រាមនេះ»។
ក្រៅពីការរៀបចំពិធីវេទិកាមហាជន Town Hall លោក Trump ថ្លែងប្រាប់ទូរទស្សន៍ Fox News ថាក្រុមកងការពារសម្ងាត់ Secret Service របស់លោកនឹងត្រូវបន្ថែមបុគ្គលិក។
ព័ត៌មានផ្សេងទៀត