បន្ទាប់ពីក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលឈានដល់អាយុ ១០០ឆ្នាំ លោក Jimmy Carter អាចបំពេញបំណងប្រាថ្នាដែលលោកបានបង្ហាញប្រាប់គ្រួសាររបស់លោក។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីរដ្ឋ Georgia។ លោក ម៉ែន គឹមសេង ប្រែសម្រូល៕
ពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Walz និយាយអំពីអតីតកាលរបស់លោកក្នុងរដ្ឋ Nebraska និងរបៀបដែលជីវិតនៅទីនោះបានប្រែផ្លាស់ជីវិតរបស់លោកឲ្យបានមកដូចសព្វថ្ងៃ។
គណបក្សនយោបាយណាក៏ដោយដែលគ្រប់គ្រងរដ្ឋសភា ឬព្រឹទ្ធសភា នឹងក្លាយជាគន្លឹះសម្រាប់ប្រធានាធិបតីថ្មីអនុម័តរបៀបវារៈសេចក្តីព្រាងច្បាប់។
លោក Bezos នៅក្នុងទំព័របញ្ចេញមតិកាលពីថ្ងៃចន្ទបាននិយាយថា«មនុស្សជាច្រើនជឿថាបណ្តាញព័ត៌មានមានការលម្អៀង» ហើយកាសែត Washington Post និងកាសែតផ្សេងទៀតចាំបាច់បង្កើនជំនឿទុកចិត្តរបស់ខ្លួនវិញ។
អ្នកស្រី Kamala Harris និយាយថា អ្នកស្រីជឿជាក់ថា សហរដ្ឋអាមេរិកត្រូវតែដឹកនាំដោយការស្ថាបនាសម្ពន្ធភាពដើម្បីរៀបចំចាត់ចែងជម្លោះ។ លោកDonald Trump និយាយថា កាបង្ហាញរបស់លោកពីកម្លាំងអាមេរិកនិងការមិនទស្សន៍ទាយលោកបាន អាចបញ្ឈប់សង្គ្រាមមុនពេលវាចាប់ផ្តើម។
ប៉ុន្តែថាតើការបង្ហាញការគាំទ្រនេះនឹងមានឥទ្ធិពលយ៉ាងណាមកលើការបោះឆ្នោតគឺជា រឿងមួយពិបាកនឹងព្យាករណ៍។
លោក Donald Trump ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មី ត្រូវបានគេហៅថា ជន«ហ្វាស៊ីសនិយម» ហើយត្រូវបានពិពណ៌នាថា «មិនសមនឹងបម្រើការងារបាន» ដោយអតីតជំនួយការកំពូលៗរបស់លោក
ការកើនឡើងពិន្ទុគាំទ្ររបស់បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋរូបនេះនៅក្នុងការស្ទង់មតិថ្មីៗនេះបានធ្វើឲ្យរលុបបាត់ការមានប្រៀបរបស់គូបដិបក្សរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris។
អង្គការ Daybreaker ដែលរៀបចំកម្មវិធីរាំពេលព្រឹកព្រលឹមដោយមិនមានគ្រឿងស្រវឹង កំពុងអនុវត្តបេសកកម្មរបស់ខ្លួនដើម្បីជួយជំរុញពលរដ្ឋឲ្យចុះឈ្មោះបោះឆ្នោត ហើយឲ្យពួកគេរីករាយនឹងចេញទៅមណ្ឌលបោះឆ្នោត។
ពេលជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស លោក Blinken ក៏បានអំពាវនាវផងដែរឲ្យមានការការពារជនស៊ីវិល តែមិនបានជំរុញឲ្យមានការឈប់បាញ់ជាបន្ទាន់ពីអ៊ីស្រាអែលនោះទេ។
វប្បធម៌ប៉ះទង្គិចគ្នាទៅលើចំណាត់ការអំពីវិធីដោះស្រាយបញ្ហាអត្តសញ្ញាណយេនឌ័រនៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាក៏ជាបញ្ហានៃយុទ្ធនាការផងដែរ ដោយមានសំឡេងប្រឆាំងនិងគាំទ្រពីគ្រប់ភាគី។
បញ្ហានេះបានក្លាយជាហេតុផលបញ្ចុះបញ្ចូលឱ្យអ្នកបោះឆ្នោតមួយចំនួនទៅបោះឆ្នោតនៅឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត