ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ជំរុញ​ឱ្យ​ការពារ​ជនស៊ីវិល ក្រោយពី​អ៊ីស្រាអែល​វាយប្រហារ​បង្ហូរឈាម​នៅ​បេរូត


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពីថ្ងៃទី​១១ តុលា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពីថ្ងៃទី​១១ តុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​អ៊ីស្រាអែល​ឱ្យ​ចាត់​វិធានការ​ការពារ​ជនស៊ីវិល​និង​ធានា​ថា​អ្នក​ទាំងនោះ​មិន​ជាប់ «នៅ​ក្នុង​ការ​បាញ់គ្នា​ដ៏​រន្ធត់» នោះ​ទេ។ ការ​ជំរុញ​នេះ​បាន​ធ្វើឡើង ស្របពេល​សហរដ្ឋ​អាមេរិក​បន្ត​កិច្ច​ប្រឹងប្រែង​បង្ការ​ជម្លោះ​កុំ​ឱ្យ​រីក​រាលដាល​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​ស្វែងរក​ដំណោះស្រាយ​ការទូត​នៅ​ប្រទេស​លីបង់។

ការ​ថ្លែង​របស់​លោក Blinken នេះ​បាន​ធ្វើឡើង​នៅពេល​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា​និង​ទីក្រុង​បេរូត​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់។ យោធា​អ៊ីស្រាអែល​ថា​ខ្លួន​ដៅ​ការ​វាយ​ប្រហារ​លើ​ប្រតិបត្តិករ​ភេរវកម្ម។

លោក Blinken ថា អនាគត​របស់​លីបង់​គឺ​ទុក​ឱ្យ​ប្រជាជន​លីបង់​ជា​អ្នក​សម្រេច មិន​មែន​តួអង្គ​ខាង​ក្រៅ​ណាមួយ​ទេ។

លោក​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​សន្និសីទ​កាសែត​មួយ​ក្នុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​ថា៖ «ប្រាកដ​ណាស់ ប្រជាជន​លីបង់​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ប្រទេស ដោយ​ការ​ជឿជាក់​លើ​ខ្លួនឯង​និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រទេស​និង​អនាគត​របស់​ប្រទេស។ ប្រទេស​នេះ​អត់​មាន​ប្រធានាធិបតី ២ ឆ្នាំ​ហើយ។ សម្រាប់​ប្រជាជន​លីបង់ ការ​មាន​ប្រមុខ​រដ្ឋ​គឺ​សំខាន់​ណាស់ តែ​នោះ​គឺ​ប្រជាជន​លីបង់​ជា​អ្នក​សម្រេច មិន​មែន​អ្នក​ផ្សេង​ណាមួយ​ទេ»៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Nike Ching រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara និង​អ្នក​រាយការណ៍​ព័ត៌មាន VOA អ្នកស្រី Natasha Mozgovaya ក៏​រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដែរ។ ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG