ក្រុមហ៊ុនMeta ថាខ្លួននឹងប្តឹងទាស់ចំពោះការសម្រេចនេះ ប៉ុន្តែទន្ទឹងពេលជាមួយគ្នានេះ ក្រុមហ៊ុនMeta នឹងអនុវត្តតាម ហើយធ្វើការយ៉ាងរហ័សក្នុងន័យស្ថាបនា ដើម្បីបង្កើតដំណោះស្រាយមួយដែលឆ្លើយតបទៅនឹងចំណុចនានាដែលបានលើកឡើង។
ផ្លែស្ត្របឺរីស្ទើទាំងអស់នៅក្នុងសហរដ្ឋអាមេរិកគឺមកពីរដ្ឋកាលីហ្វ័រញ៉ា ទីដែលរ៉ូបត់កសិកម្មកំពុងជួយប្រមូលផលផ្លែបឺរីនៅក្នុងពេលវេលាត្រឹមត្រូវ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
អាកាសចរណ៍ ធនាគារ បណ្តាញទូរទស្សន៍និងពាណិជ្ជកម្មផ្សេងៗទៀតនៅទូទាំងពិភពលោកបានប្រវេសប្រវាសដោះស្រាយការប៉ះពាល់ដ៏ធំបំផុតមួយនៃការដាច់ចរន្តព័តមានវិទ្យា
បញ្ហាលេចជ្រាបនិងកម្លាំងម៉ាស៊ីនរុញច្រានធ្លាក់ចុះរបស់យានអវកាស Starliner របស់ក្រុមហ៊ុន Boeing កំពុងធ្វើឲ្យអវកាសយានិកពីររូបជាប់គាំងនៅស្ថានីយ៍អវកាសអន្តរជាតិយូរជាងកាលកំណត់។
គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់កាលពីថ្ងៃសុក្រពីការរកឃើញបឋមនេះ បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនទៅលើបណ្តាញសង្គម X។
លោក លឹម ជាវុត្ថា ថា កម្មវិធីទំនាក់ទំនង CoolApp បានប្រើប្រាស់ប្រព័ន្ធរក្សាការសម្ងាត់ជាកូដ (Encryption) ដូច WhatsApp និង Telegram ដែលមិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុន។
យានអវកាស Chang’e-6 របស់ចិន បានចុះចតនៅលើផែនដីកាលពីថ្ងៃអង្គារ ដោយបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្រ ដឹកយកសំណាកដី និងថ្មដំបូងគេពីផ្នែកឆ្ងាយនៃព្រះច័ន្ទ។ បន្ទាប់ពីការជោគជ័យដ៏ធំធេញនេះ ប្រទេសចិនបានប្រកាស់បេសកកម្មរុករកអវកាសជ្រៅថ្មីៗបន្ថែមទៀត។
បណ្តាញសង្គមថ្មីមួយនេះត្រូវបានផលិតដោយក្រុមហ៊ុនមួយគ្រប់គ្រងដោយម្ចាស់សារព័ត៌មាន Fresh News គឺលោក លឹម ជាវុត្ថា ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
នៅខែឧសភានេះ អវកាសយានិកអឺរ៉ុបថ្មីៗដែលទើបបញ្ចប់ការសិក្សា ទទួលបានបេសកកម្មអវកាសដំបូងរបស់ពួកគេ ហើយក្រុមហ៊ុនទើបបង្កើតថ្មីនៅរដ្ឋ Florida សហរដ្ឋអាមេរិកកំពុងរៀបចំសេវាទទួលអាហារប្រណិតមួយនៅក្នុងអវកាស។
ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៦ កាលពីមួយថ្ងៃមុននោះ បានចុះហត្ថលេខាដោយស្ម័គ្រចិត្តលើកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI ដោយសុវត្ថិភាព។
ការប្រើប្រាស់ប្រភពថាមពលស្អាតបានកើនដល់៣០%នៃប្រភពថាមពលប្រើប្រាស់សរុបក្នុងពិភពលោក ក្នុងឆ្នាំ២០២៣និងជាតួលេខបំបែកកំណត់ត្រាថាមពលកកើតឡើងវិញ ដែលមិនប៉ះពាល់បរិស្ថាន។ទីភ្នាក់ងារសារព័ត៌មានAP រាយការណ៍។ លោក ឈឹម សុមេធ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
ព័ត៌មានផ្សេងទៀត
No media source currently available