អវកាសយានិកជឿជាក់ថា យានអវកាសក្រុមហ៊ុន Boeing អាចបញ្ជូនពួកគេមកផែនដីវិញដោយសុវត្ថិភាព បើទោះមានបញ្ហាបច្ចេកទេស
នៅខែកក្កដានេះ ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា បញ្ហាលេចជ្រាបនិងកម្លាំងម៉ាស៊ីនរុញច្រានធ្លាក់ចុះរបស់យានអវកាស Starliner របស់ក្រុមហ៊ុន Boeing កំពុងធ្វើឲ្យអវកាសយានិកពីររូបជាប់គាំងនៅស្ថានីយ៍អវកាសអន្តរជាតិយូរជាងកាលកំណត់។ ទោះជាយ៉ាងណាក្តី ពួកគេទាំងពីរមានទំនុកចិត្តថា យានអវកាសនេះនឹងអាចនាំពួកគេត្រឡប់ទៅផែនដីវិញ ក្រោយការសាកល្បងនានាដើម្បីដោះស្រាយបញ្ហាជាប់គាំងទាំងនោះ។ លោក ចាប ចិត្រា នៃវីអូអេ ជូនសេចក្តីប្រែសម្រួលអំពីរឿងនេះ សម្រាប់កម្មវិធី «ព័ត៌មានអវកាសខែនេះ»៕
កម្មវិធីនីមួយៗ
-
២៦ ឧសភា ២០២៤
អវកាសយានិកអឺរ៉ុបថ្មី និងអាហារប្រណីតក្នុងអវកាស