ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Twitter ដែលទើបត្រូវបានបណ្តេញចេញពីការងារកំពុងចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមមួយនេះថាបានបង្កការគំរាមកំហែងផ្នែកឯកជនភាពរបស់អ្នកប្រើប្រាស់ ២៣៨លាននាក់។
នៅពេលនេះ NASA គ្រោងប្រើកាំជ្រួចដ៏ខ្លាំងបំផុតរបស់ខ្លួន ដើម្បីសាកល្បងបញ្ជូនយាន Orion គ្មានមនុស្សបើក ទៅក្រឡឹងជុំវិញព្រះចន្ទ រួចត្រឡប់មកភពផែនដីវិញក្នុងរយៈពេល៦សប្តាហ៍។
នៅខែសីហានេះ អាមេរិកផ្អាកការបាញ់បង្ហោះសាកល្បងនៃរ៉ុក្កែតសម្រាប់ហោះទៅឋានព្រះច័ន្ទ ខណៈដែលកូរ៉េខាងត្បូងបានបញ្ជូនផ្កាយរណបទៅអង្កេតព្រះច័ន្ទ។ ហើយរូបភាពថ្មីពីកែវយឺត James Webb បង្ហាញទិន្នន័យលម្អិតពីភពព្រហស្បតិ៍។
បឹងដែលមានជាតិអាស៊ីដនៅរដ្ឋ Western Australia ត្រូវបានគេជឿថា មានលក្ខណៈដូចទៅនឹងភពព្រះអង្គារក្នុងសម័យបុរាណ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានតង់សានីនិយាយថា ពេលនេះអ្នកទេសចរអាចធ្វើការទំនាក់ទំនងជាមួយផ្នែក ផ្សេងៗទៀតនៃពិភពលោកពីតាំងចំនួនបីនៅលើភ្នំនេះ។
នៅខែកក្កដានេះ ក្រុមការងារក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកែវយឹតអវកាស James Webb ទទួលបានការសរសើរយ៉ាងខ្លាំង បន្ទាប់ពីការចេញផ្សាយបណ្តារូបភាពដ៏អស្ចារ្យនៃចក្រវាឡរបស់យើង។
ក្រុមអ្នកវិភាគថា ចិនបានបង្កើនសមត្ថភាពឃ្លាំមើលដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI របស់ខ្លួន ដោយប្រើបណ្តុំទិន្នន័យទំហំធំ (Big Data) បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (Machine Learning) បច្ចេកវិទ្យាកំណត់ចំណាំមុខ ដើម្បីបង្កើតនូវអ្វីដែលមនុស្សជាច្រើនហៅថារបបផ្តាច់ការបែបឌីជីថលយ៉ាងធ្ងន់ធ្ងរ។
នៅខែមិថុនានេះ ទិន្នន័យពីអ្នកអង្កេតអវកាសអឺរ៉ុបប្រាប់ពីប្រវត្តិនៃកាឡាក់ស៊ីរបស់យើង ហើយថែមទាំងអាចព្យាករណ៍ពីអនាគតរបស់វាផងដែរ។ លើសពីនេះ ព្រះច័ន្ទពេញវង់ចូលជិតផែនដីបំផុត ហើយការមើលសាវតាអ្នកត្រួសត្រាយវិស័យរុករកអវកាសដ៏ពិតប្រាកដមួយ។
ភាគីទាំងពីរ នឹងប្រកាសពី «ប្រព័ន្ធព្រមានមុនដំបូង» សម្រាប់ការបង្អាក់ការផ្គត់ផ្គង់បន្ទះអេឡិកត្រូនិកSemiconductor ដោយសង្ឃឹមថា នឹងបញ្ចៀសការប្រកួតប្រជែងដ៏ខ្លាំងរវាងមហាអំណាចលោកខាងលិចសម្រាប់សមាសភាពបច្ចេកវិទ្យាសំខាន់ៗ។
នៅខែមេសានេះ ព័ត៌មានអវកាសមានដូច ការហោះហើរនៃអវកាសយានិកពីវិស័យឯកជនទាំងស្រុងបានចាប់ផ្តើមជាលើកដំបូងបង្អស់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះ មានការក្រឡេកមើលទៅក្រោយក្នុងប្រវត្តិសាស្ត្រនៃបេសកកម្មព្រះច័ន្ទមួយដែលជួបបញ្ហា ហើយនិងការដេញថ្លៃទិញធូលីពីឋានព្រះច័ន្ទដែលមានតម្លៃខ្ពស់បំផុតនៅលើផែនដី។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងទំាងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ក្រុមហ៊ុនផលិតរថយន្តវៀតណាមមួយ បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការបង្កើតរោងចក្រមួយក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិកដើម្បីផលិតរថយន្តប្រើថាមពលអគ្គីសនី ដោយសន្យាថា នឹងផ្តល់ការងារឲ្យមនុស្សប្រមាណ៧.៥០០នាក់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅខែមីនានេះ ព័ត៌មានអវកាសមានដូចជា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គំរាមកំហែងដល់កិច្ចសហការក្នុងស្ថានីយ៍អវកាសអន្តរជាតិ។ ភ្នែកថ្មីរបស់អង្គការ NASA ក្នុងអវកាសបានផ្តិតយករូបភាពនៃផ្កាយមួយ និងបណ្តាកាឡាក់ស៊ីបុរាណមួយចំនួន។
ព័ត៌មានផ្សេងទៀត
No media source currently available