ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ នឹង​បង្កើន​ការសម្រប​សម្រួលដល់​​​ការផ្គត់ផ្គង់​បន្ទះ​អេឡិកត្រូនិក


រូបឯកសារ៖ បន្ទះអេឡិចត្រូនិក Semiconductors ត្រូវបានផលិតនៅរោងចក្រអាល្លឺម៉ង់ Bosch នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ បន្ទះអេឡិចត្រូនិក Semiconductors ត្រូវបានផលិតនៅរោងចក្រអាល្លឺម៉ង់ Bosch នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១។

ទីក្រុង Saclay ប្រទេស​បារាំង — សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុបមាន​គម្រោង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ នូវ​កិច្ចណប្រឹងប្រែង​រួម​គ្នា​ ដែល​មាន​គោលបំណង​បង្កើនការផ្គត់ផ្គង់​បន្ទះ​អេឡិកត្រូនិក Semiconductor ដែល​មាន​ភាព​រអាក់​រអួល​ និងដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​រុស្ស៊ី។ នេះ​បើ​តាមការ​បញ្ជាក់របស់​មន្ត្រីមួយ​ចំនួន​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​កំពូលៗ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​បារាំង Saclay ដើម្បី​ជួប​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​បង្កើត​កាលពី​ឆ្នាំ​ទៅ​ នៅពេល​ដែល​ចិន​បាន​បង្កើន​ឥទ្ធិពល​ខាង​ព័ត៌មានវិទ្យា​នោះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ទទួលស្គាល់​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន​បាន​ពង្រីក​តួនាទី​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​នេះ ក៏ប៉ុន្តែ បាន​និយាយ​ថា ប្លុក​ប្រទេស​លោក​ខាង​លិច​នៅតែ​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ចិន​នៅ​ឡើយ។

ភាគី​ទាំង​ពីរ​ នឹង​ប្រកាស​ពី «ប្រព័ន្ធ​ព្រមាន​មុន​ដំបូង» សម្រាប់ការ​បង្អាក់​ការ​ផ្គត់ផ្គង់​បន្ទះ​អេឡិក​ត្រូនិកSemiconductor ដោយ​សង្ឃឹម​ថា នឹង​បញ្ចៀស​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​រវាង​មហា​អំណាច​លោក​ខាង​លិច​សម្រាប់​សមាសភាព​បច្ចេកវិទ្យា​សំខាន់ៗ។

ឧស្សាហកម្ម​នេះ​បាន​ទទួល​រង​ការប៉ះពាល់​មកពី​ការខ្វះ​ខាត​បន្ទះ Chip ដោយសារតែ​តម្រូវការ​ផលិតផល​អេឡិកត្រូនិក​ទូទាំង​សាកល​លោក ​និង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​បង្អាក់​សង្វាក់​ផ្គត់ផ្គង់។

មន្ត្រីម្នាក់​ដែល​បាននិយាយ​ដាច់​ដោយ​ឡែក​និង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា គោល បំណង​នេះ​ គឺ​ថា «នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៊្រុចសែល​ស្វះស្វែង​លើក​ទឹកចិត្ត​ការវិនិយោគទុន​លើបន្ទះ​អេឡិកត្រូនិក Semiconductor នៅ​ក្នុង​ប្រទេស​របស់​យើង យើង​ធ្វើ​ដូច្នេះ​នៅ​ក្នុង​លក្ខណៈ​នៃ​ការសម្រប​សម្រួល​គ្នា​ ហើយ​យើង​មិន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​មាន​ការឧបត្ថម្ភ​ប្រាក់​ពី​រដ្ឋាភិបាល​នោះ​ទេ»។

មន្ត្រី​រូប​នោះ​បាន​និយាយ​បន្ថែម​ទៀត​ថា ភាគី​ទាំង​ពីរ​កំពុង​ពិនិត្យ​មើល​លើ​ការ​បង្អាក់​ការផ្គត់ផ្គង់​ដែល​បណ្តាល​មកពី​ការ​បិទខ្ទប់ដោយ​សារ​ជំងឺរាតត្បាត​កូវីដវី១៩​ នៅ​ក្នុង​ប្រទេស​ចិន ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ​ដែល​កំពុង​អនុវត្ត​យុទ្ធសាស្ត្រគ្មាន​ជំងឺកូវីដ​១៩ នៅក្នុង​ប្រទេស​របស់​ខ្លួន​នោះ។

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ក៏​នឹង​ប្រកាស​វិធានការ​រួម​គ្នា​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​និង​ការ​លបចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ ជា​ពិសេសសកម្មភាព​ចេញ​ពី​ប្រទេស​រុស្ស៊ី​រួម​ទាំង​ការណែនាំ​ស្តីពី​ការអនុវត្ត​ដ៏​ល្អ​បំផុត​នូវ​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ​សម្រាប់​ក្រុមហ៊ុន​តូចៗ​និង​មធ្យម​ និង​ក្រុម​ការងារ​ស្តីពី​ការផ្គត់ផ្គង់​បច្ចេកវិទ្យា​ដែល​ទុកចិត្ត​បានផង​ដែរ៕

XS
SM
MD
LG