ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងវិទ្យាសាស្ត្រអូស្ត្រាលី បានរួមគ្នាបង្កើតរបាយការណ៍មួយស្ដីអំពីសេដ្ឋកិច្ចឌីជីថលកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅនេះ ដោយបង្ហាញពីសេនារីយ៉ូ ៤ ដែលអាចទៅរួច។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន ហ្វេសប៊ុក បានឲ្យដឹងថា ខ្លួនមានមហិច្ឆតាចង់ក្លាយខ្លួនជាបណ្ដាញសង្គមបែបវេទិកាសាធារណៈតែមួយគត់ សម្រាប់មនុស្សនៅទូទាំងពិភពលោកអាចទាក់ទងគ្នាបានដោយបើកចំហ។ ប៉ុន្តែឥឡូវនេះ នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Mark Zuckerberg មានចក្ខុវិស័យតូច
ក្រុមហ៊ុនយក្សសម្រាប់ការស្រាវជ្រាវនៅលើអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ខ្លួន នឹងរឹតត្បិតក្រុមហ៊ុន Huawei របស់ចិនមិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅក្នុងការធ្វើតាមរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ។
យ៉ាងណាក្ដី បើទោះបីជាបច្ចេកវិទ្យាបញ្ញានិម្មិត AI ផ្តល់លទ្ធភាពថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះក៏ដូចជាបច្ចេកវិទ្យាគ្រប់ប្រភេទដទៃទៀតផងដែរ នឹងមិនក្លាយជាថ្នាំទិព្វដែលអាចដោះស្រាយរាល់បញ្ហានៅក្នុងវិស័យសុខភាពពិភពលោកនោះទេ។
ក្នុងការប្រណាំងប្រជែងជាមួយប្រទេសចិនសម្រាប់បច្ចេកវិទ្យាសេវាគ្មានខ្សែ 5G នោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងប្រកាសការដេញថ្លៃធំបំផុតមិនធ្លាប់មានពីមុនក្នុងការទិញរលកវិទ្យុ និងមូលនិធិចំនួន២០ពាន់លានដុល្លារសម្រាប់បណ្តាញអុបទិកនៅជនបទ។
ទូតតំណាងកម្មវិធី Technovation Cambodia ប្រចាំតំបន់ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា CamSolution ក្នុងប្រទេសកម្ពុជា ចង់ជំរុញឱ្យមានស្ត្រីខ្មែរច្រើនថែមទៀត ចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដោយប្រើប្រាស់សហគ្រិនភាពនិងការជឿជាក់លើខ្លួនឯង។
ខណៈកម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារមួយផ្តោតលើបច្ចេកវិទ្យាឌីជីថល អ្នកជំនាញបានដាស់តឿនឲ្យយុវជនខ្មែរពង្រឹងជំនាញ និងចំណេះដឹងខ្លួនឯង ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានេះសម្រាប់ទីផ្សារនាពេលអនាគត។
បន្ទាប់ពីមានចំណងកាន់តែរឹងមាំជាច្រើនឆ្នាំរវាងប្រទេសចិននិងតំបន់ Silicon Valley តំបន់បច្ចេកវិទ្យាមួយនេះកំពុងតែជាប់គាំងក្នុងការប្រជែងគ្នារវាងចិន និងអាមេរិក ក្នុងការបង្កើតបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មីនានា។
ស្របពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដែលមានការព្រួយបារម្ភផ្សេងៗកំពុងតែកើតមានឡើងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងគោលបំណងបច្ចេកវិទ្យារបស់ចិន តំបន់បច្ចេកវិទ្យា Silicon Valley ក៏កំពុងតែជាប់គាំងក្នុងទំនាស់រវាងប្រទេសមហាអំណាចទាំង
5G គឺជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលអាចផ្តល់អ៊ីនធឺណិតលឿនជាង 4G និង 3G ដែលកម្ពុជាកំពុងតែប្រើប្រាស់។ ជាមួយ 5G ប្រជាជនអាចប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក មើលវីដេអូតាម YouTube និងទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់បានលឿនជាងមុន។
វេទិកា«ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម» បានលើកឡើងពីតម្រូវការនូវការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីរួមចំណែកក្នុងការឆ្លើយតបឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីសំណាក់មន្រ្តី និងអាជ្ញាធរមូលដ្ឋាននៅកម្ពុជា។
ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិនិងទ្រង់ទ្រាយធំដំបូងបំផុតនៅកម្ពុជា ដែលមានរយៈពេលបីថ្ងៃ ឈ្មោះ «ឌីជីថលកម្ពុជា» Digital Cambodia ឆ្នាំ២០១៩ បានត្រូវបើកជាផ្លូវការដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រទី១៥ ខែមីនានេះ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត
No media source currently available