ហ្វេសប៊ុកថាខ្លួននឹងផ្ដោតលើឯកជនភាព
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន ហ្វេសប៊ុក បានឲ្យដឹងថា ខ្លួនមានមហិច្ឆតាចង់ក្លាយខ្លួនជាបណ្ដាញសង្គមបែបវេទិកាសាធារណៈតែមួយគត់ សម្រាប់មនុស្សនៅទូទាំងពិភពលោកអាចទាក់ទងគ្នាបានដោយបើកចំហ។ ប៉ុន្តែឥឡូវនេះ នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Mark Zuckerberg មានចក្ខុវិស័យតូចជាងនេះ គឺបង្កើតឲ្យមានបណ្ដាញសង្គមដែលផ្តោតលើឯកជនភាពទៅវិញ ដោយអនុញ្ញាតឲ្យមានការសន្ទនាផ្ទាល់ខ្លួននិងសម្ងាត់រវាងបុគ្គលនិងស្ថាប័ននានា។ ក្រុមហ៊ុនហ្វេសប៊ុកបានលើកឡើងអំពីការផ្លាស់ប្ដូរចក្ខុវិស័យនេះនៅក្នុងសន្និសីទអ្នកបង្កើតបច្ចេកវិទ្យា F8ប្រចាំឆ្នាំរបស់ខ្លួន ក្នុងទីក្រុង San Jose រដ្ឋ California។