មហោស្រពជាតិស្តីពីវិទ្យាសាស្រ្តនិងវិស្វកម្មឆ្នាំ២០១៩បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក គឺអង្គការ NASA បានប្រកាសពីទីបញ្ចប់នៃបេសកកម្មយានរុករកអវកាសលើភពព្រះអង្គារ ដោយសារយានរុករក Opportunity Rover របស់ខ្លួនទើបតែរលត់នៅលើភពព្រះអង្គារ។
រដ្ឋសភារុស្ស៊ីបានអនុម័តវិធានការបឋមស្តីពីគម្រោងបង្កើតប្រព័ន្ធអ៊ីនធឺណិតឯករាជ្យមួយឈ្មោះ Runet ដើម្បីការពារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ អ្នករិះគន់ថា វិធានការនេះមានគោលបំណងរឹតត្បិតសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
តើអ្វីទៅជា 5G?
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបើកឱកាសបេក្ខភាពស្ត្រីសម្រាប់សាធារណជនដាក់សំណើក្នុងកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាតិ។
កុមារី ពេជ្រជតា និយាយថា៖ «ប្រសិនបើអ្នកពិតជាចូលចិត្តសរសេរកូដ ហើយចង់រៀនសរសេរកូដនោះ សូមកុំឲ្យអ្នកផ្សេងទៀតរារាំងអ្នកមិនឲ្យសរសេរកូដឲ្យសោះ។ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើវា ប្រសិនបើអ្នកស្រឡាញ់ចូលចិត្តអ្វីមួយ ហើយអ្នកពិតជាចង់ធ្វើវានោះ».
លោក ហៀន ឧត្តម បេក្ខជនថ្នាក់បណ្ឌិតខាងផ្នែកសេដ្ឋកិច្ចដែលបានសិក្សាអំពីផលប៉ះពាល់របស់បច្ចេកវិទ្យានេះ ជុំរុញឲ្យប្រជាពលរដ្ឋពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែខ្លាំងជាងមុនដើម្បីប្រកួតប្រជែងជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន។
ការបោះជំរុំបច្ចេកវិទ្យាទំនើប ICT ដែលធ្លាប់តែមានសម្រាប់ប្រជាជននៅតំបន់មេគង្គក្នុងប្រទេសថៃ ពេលនេះកើតឡើងនៅប្រទេសកម្ពុជាសម្រាប់តែពលរដ្ឋខ្មែរ។ កម្មវិធីនេះកើតឡើងក្នុងគោលបំណងអប់រំមនុស្សឱ្យបានដឹងអំពីសារៈសំខាន់និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យទំនើប។
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកហៅកាត់ថា NASA បានថ្លែងថាការរ៉ុករកថ្មីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងភពព្រះអង្គារបានចុះចតដោយទទួលជោគជ័យ នៅលើភពក្រហមមួយនេះ។
យុវតីបីនាក់ដែលជាសិស្សវិទ្យាល័យនៅឡើយ មានសមត្ថភាពបង្កើតមនុស្សយន្ត ឬហៅថា រូប៊ូត ទោះបីជាពួកគេមានការលំបាកខ្លះៗក្តី។ សមត្ថភាព រួមទាំងការចូលចិត្តវិស័យបច្ចេកវិទ្យា បានធ្វើឲ្យពួកគេតស៊ូជម្នះការលំបាកនានាទាំងនោះ។
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» កាលពីថ្ងៃច័ន្ទទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available