ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ យុវតី​កម្ពុជា​មាន​ស្នាដៃ​បង្កើត​មនុស្ស​យន្ត​ក្នុង​កម្មវិធី​អន្តរជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវតី​បី​នាក់​ដែល​ជា​សិស្ស​វិទ្យាល័យ​នៅ​ឡើយ មាន​សមត្ថភាព​បង្កើត​មនុស្ស​យន្ត ឬ​ហៅថា រូប៊ូត ទោះបី​ជា​ពួកគេ​មាន​ការ​លំបាក​ខ្លះៗ​ក្តី។ សមត្ថភាព រួម​ទាំង​ការ​ចូលចិត្ត​វិស័យ​បច្ចេកវិទ្យា បាន​ធ្វើ​ឲ្យ​ពួកគេ​តស៊ូ​ជម្នះ​ការ​លំបាក​នានា​ទាំង​នោះ។ ថ្មីៗនេះ ក្រុម​យុវតី​នេះ ត្រូវបាន​ជ្រើសរើស​ឲ្យ​តំណាង​ឲ្យ​សិស្ស​វិទ្យាល័យ​មក​ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​បង្កើត​មនុស្សយន្ត​អន្តរជាតិ (International Robotic Competition) ដែល​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ម៉ិកស៊ិច កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ។ ​ក្រុម​យុវតី​​កម្ពុជា ដែល​មាន​កញ្ញា លី រ៉ាសា ជា​មេ​ក្រុម និង​ជា​អ្នក​សរសេរ​កូដ​សម្រាប់​មនុស្ស​យន្ត​នេះ បាន​ទទួល​ចំណាត់​ថ្នាក់លេខ២២ ក្នុង​ចំណោម​ប្រទេស​១៩៣។ តទៅ​នេះ​គឺជា​បទសម្ភាសន៍​រវាង​អ្នកនាង ទែន សុខស្រីនិត នៃ VOA ជាមួយ​កញ្ញា លី រ៉ាសា អំពី​បទពិសោធន៍​របស់​យុវតី​កម្ពុជា ដែល​ចូលរួម​ការ​ប្រកួត​មនុស្ស​យន្ត​អន្តរជាតិ​នេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG