ក្រឡេកមើលការជជែកតស៊ូមតិប្រធានាធិបតីនាពេលអតីត
ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Bill Longhurst សាទរនូវសមត្ថភាពរបស់យុវជនខ្មែរដែលទទួលជោគជ័យក្នុងការប្រកួតប្រជែងយកជ័យលាភីអាហារូបករណ៍ដើម្បីជ្រើសរើសឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំនៅចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ Chevening។ លោកថ្លែងការសាទរនេះទៅកាន់និស្សិតដែលទទួលបានជោគជ័យ និងឪពុកម្តាយរបស់និស្សិត មានចំនួនប្រមាណជាង ៧០នាក់ នៅក្នុងពិធីជប់លៀងដើម្បីលាដំណើរ និស្សិតទាំងនេះនៅរសៀលថ្ងៃទី៣០ ខែសីហា គេហដ្ឋានឯកអគ្គរាជទូតតែម្តង។
ការរំញ្ជួយដី ៦ រ៉ិចទ័របានវាយប្រហារនៅប្រទេសអ៊ីតាលីកណ្តាល កាលពីម៉ោង ៣ និង៣៦នាទី ទៀបភ្លឺ (ម៉ោងនៅក្នុងស្រុក) រួមទាំងទីក្រុងរ៉ូម កន្លែងដែលប្រជាជនក៏ទទួលឥទ្ធិពលរញ្ជួយដ៏យូរបន្ទាប់ពី ការរញ្ជួយនៅកណ្តាលប្រទេសនេះផងដែរ។
ទិដ្ឋភាពបេក្ខជនចេញពីមណ្ឌលប្រឡងនៅថ្ងៃបញ្ចប់នៃការប្រលងទុតិយភូមិ ថ្ងៃទី២៣ សីហា ២០១៦។ បេក្ខជនចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះគឺមានចំនួន៩៣.៧៥២នាក់ ក្នុងនោះសិស្សស្រីមានចំនួន៤៥.២៣៧នាក់។ ការប្រឡងនេះចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង៣.៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ថ្ងៃច័ន្ទ ទី២២ ខែសីហានេះ គឺជាថ្ងៃដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលសិស្សថ្នាក់ទី១២ទាំងអស់នៅទូទាំងប្រទេសត្រូវបំពេញវិញ្ញាសារចំនួន៧ ទាំងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការ Vital Voices គឺលោកស្រី ទេព វន្នី និងសកម្មជនដីធ្លីក្នុងតំបន់បឹងកក់ម្នាក់ទៀតគឺ អ្នកស្រី បូវ សោភា ទៅឃុំខ្លួននៅមណ្ឌលកែប្រែទីពីរនៅក្នុងខណ្ឌដង្កោ បន្ទាប់ពីតុលាការបានសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទមជ្ឈឹម និងបទឧក្រិដ្ឋជាអាទ៌» តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។
អាជ្ញាធរខណ្ឌប្រាំពីរមករា នាព្រឹកថ្ងៃចន្ទនេះបានឃាត់ខ្លួនធ្វើ «យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»ចំនួនបួននាក់ដែលជាពលរដ្ឋរស់នៅក្នុងសហគមន៍បូរីកីឡា រួមមានអ្នកស្រី ទេព វន្នីនិងអ្នកស្រីប៊ូវ សោភា ដែលជាអ្នកតំណាងសហគមន៍បឹងកក់។
នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហានេះ ប្រជាពលរដ្ឋជាង១០០នាក់ មកពីស្រុកចំនួន២នៃខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងទាមទារតវ៉ារកដំណោះស្រាយទំនាស់ដីធ្លីដែលពួកគេមានជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០មក៕
នៅល្ងាចថ្ងៃច័ន្ទ ទី១ ខែសីហានេះ ក្រុមសហគមន៍មានជម្លោះដីធ្លីនៃសហគមន៍បឹងកក់នាំគ្នាអុជធូប គោរពវិញ្ញាណក្ខន្ធសពអ្នកវិភាគការអភិវឌ្ឍន៍សង្គមលោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។
លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស.រ.អា.)ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកក្កដាកន្លងទៅនេះ បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត