ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ លោក ថម ម៉ាលីណូស្គី មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា​ធ្វើ​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក

លោក​ ថម ម៉ាលីណូស្គី​ (Tom Malinowski)​ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ (ស.រ.អា.)​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ កាលពី​ព្រឹកថ្ងៃ​ច័ន្ទ​ ទី​១៨​ ខែ​កក្កដា​កន្លង​ទៅ​នេះ​ បាន​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​សម្រាប់​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ និង​ស្វែង​យល់​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក ថម ម៉ាលីណូស្គី បានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល។

នៅ​ក្នុង​សន្និសីទ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក នៅ​ថ្ងៃទី១៩ ខែ​កក្កដា​នេះ ​លោក ​Tom Malinowski​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​លោក​បាន​ជួប​សន្ទនា​ ដែល​ក្នុង​នោះ​រួម​ទាំង​មាន​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ​ ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ នឹង​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​ភាគី​ឯករាជ្យ​មួយ​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​លោក​ កែម ឡី៕

XS
SM
MD
LG