នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្ដដានេះ លោកឧបការីរដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺ លោកថម ម៉ាលីណូស្គី (Tom Malinowski) បានសម្តែងក្តីសោកសង្រែងចំពោះការបាត់បង់លោកកែម ឡី ហើយថ្លែងថា សហរដ្ឋអាមេរិកនឹងនៅតែធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចគោលបំណងរបស់លោក កែម ឡី។ ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២ របស់លោកក្នុងប្រទេសកម្ពុជា លោក Tom Malinowski និងភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Julie Chung អមដំណើរជាមួយនឹងបុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជាចូលរួមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
ការតាំងពិព័រណ៍មានចំណងជើង៖ «ជាប្រវត្តិសាស្រ្តនាពេលអនាគត » ជាស្នាដៃសិល្បៈចំនួនដប់ប្រាំបីដែលមានជារូបភាព សម្លេង វីដេអូ ចម្លាក់ គំនូរ ការបោះពុម្ព និងឋបនកម្មជាដើម ក្នុងគោលបំណងសិក្សាស្វែងយល់ភាពតានតឹងសង្គមបន្ទាប់ពីសម័យសង្រ្គាម។ ការតាំងពិព័រណ៍នេះរៀបចំនៅសារមន្ទីរជាតិចាប់តាំងពីថ្ងៃទី១ ខែកក្ដដា ដល់ថ្ងៃទី៣១ ខែសីហា ដែលត្រូវបានរចនា និងផលិតដោយសិល្បករខ្មែរនិងអូស្រ្តាលីចំនួន១៥នាក់។
សហគមន៍មកពីភូមិចំនួន៨នៅក្នុងខេត្តកោះកុង បាននាំគ្នាធ្វើដំណើរមកកាន់ទីរួមខេត្តកោះកុង ទាំងក្រោមមេឃភ្លៀង ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនបរិស្ថានទាំងបីនាក់របស់ចលនាមាតាធម្មជាតិ នៅមុខតុលាការខេត្តកោះកុង កាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។
សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជារាប់រយនាក់ប្រារព្ធពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតគណបក្សនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២៨ ខែ មិថុនា ឆ្នាំ២០១៦នេះ។
បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ។
ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិកនៃ រាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីប្រារព្ធទិវាយោគៈអន្តរជាតិក្នុងគោលបំណងរក្សាសុខភាពឲ្យបានប្រសើរជាងមុន។មនុស្សទូទាំងពិភពលោកនាំគ្នាហាត់យោគៈដើម្បីរក្សាសុខភាពឲ្យបានល្អ និងដើម្បីឲ្យតម្លៃប្រពៃណីឥណ្ឌាបុរាណ។
ប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូលឌិញប្រកាន់ជំហរមិនព្រមចាកចេញពីអគារដ៏ចំណាស់នេះទេ ប្រសិនបើមិនមានការផ្តល់សំណងសមស្រប។
នៅថ្ងៃអង្គារទី១៤ ខែមិថុនានេះ ខណៈពេលតុលាការកំពុងសាកសួរមេធាវីការពារក្ដីលោកកឹម សុខា ក្រុមសមត្ថកិច្ចប្រមាណ១.០០០នាក់ដើរល្បាតនៅក្បែរទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ កន្លែងដែលប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះកំពុងស្នាក់នៅ។ មានអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ៣០០នាក់បន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកកឹម សុខា ដែលកំពុងស្ថិតក្នុងក្រោមដីកាសាកសួរពីសំណុំរឿងអាស្រូវផ្លូវភេទរបស់លោកកន្លងមក។
ផ្សារច្រាំងចំរេះ ជាផ្សារដ៏មមាញឹកមួយ បណ្តុំដោយចម្រុះជាតិពន្ធុខ្មែរឥស្លាម ចិន ខ្មែរអ្នកកាន់ពុទ្ធសាសនា និងខ្មែរវៀតណាម ដែលធ្វើឲ្យកន្លែងនេះក្លាយជាទីផ្សារសម្រាប់អ្នកស្រុកភូមិច្រាំងចំរេះ និងអ្នកជិតខាងតំបន់នេះ ជាពិសេស គឺខ្មែរឥស្លាម។
Vigils held worldwide after gunman kills 50 people at Orlando, Florida nightclub early Sunday morning, wounding dozens more before police stormed in, killing shooter.
នៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០១៦នេះ ជនជាតិខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជានិងសាសនិកឥស្លាមនៅជុំវិញពិភពលោកបានចូលរួមប្រារព្ធពិធីបុណ្យសាសនារបស់គេហៅថា បុណ្យរ៉ាម៉ាឌន (Ramadan) ដែលសាសនិកឥស្លាមត្រូវរៀនប្រតិបតិ្តអំពីរបៀបគ្រប់គ្រងខ្លួនឯងដូចជា អត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ តមការរួមភេទ ជក់បារីចាប់ពីថ្ងៃរះដល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ។
ព័ត៌មានផ្សេងទៀត