មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី ជួបជាមួយថ្នាក់ដឹកនាំមកពីសភាអាមេរិកមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលស្វាគមន៍លោកស្រីទៅកាន់សេតវិមាន និងបានប្រកាសថា រដ្ឋាភិបាលរបស់លោកបានត្រៀមលក្ខណៈរួចរាល់នៅក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសមីយ៉ាន់ម៉ា។
មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជីធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក

១
លោកស្រីអង់សាន ស៊ូជី ធ្វើដំណើរទស្សនកិច្ចនៅឯកន្លែងរំឮកវិញ្ញាណក្ខន្ធ Lincoln Memorial ជាមួយនឹងមន្រ្តីគ្រប់គ្រងឧទ្យាន National Park លោក Health Mitchell នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

២
មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី ជួបជាមួយនឹងមេដឹកនាំសំឡេងភាគតិចក្នុងសភាលោកស្រី Nancy Pelosi មកពីរដ្ឋ California និងសមាជិកគណបក្សសាធារណរដ្ឋលោក Joseph Crowley នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

៣
លោកស្រីអង់សាន ស៊ូជី ត្រូវបាននាំផ្លូវដោយមន្រ្តីគ្រប់គ្រងឧទ្យាន National Park លោក Health Mitchell (ខាងស្តាំ) ស្របពេលលោកស្រីធ្វើដំណើរទស្សនកិច្ចនៅកន្លែងរំឮកវិញ្ញាណក្ខន្ធ Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៤
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន ខណៈពេលលោកជួបជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី នៅឯការិយាល័យ Oval Office នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៥
មេដឹកនាំ និងរដ្ឋមន្រ្តីការបរទសមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី អង្អែលសុនខឈ្មោះ Bo និង Sunny របស់គ្រួសារលោកបារ៉ាក់ អូបាម៉ា នៅបន្ទប់ Cabinet Room នៃសេតវិមាន បន្ទាប់ពីជំនួបលក្ខណៈទ្វេភាគី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៦
ក្រុមអ្នកគាំទ្រប្រញាប់ប្រញាលទៅស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី បន្ទាប់ពីបានរង់ចាំលោកស្រីនៅខាងក្រៅកន្លែងដែលលោកស្រីស៊ូជីមានជំនួបអាហារថ្ងៃត្រង់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៧
រដ្ឋមន្រ្តីការបរទសអាមេរិកលោក John Kerry ចូលរួមនៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយលោកស្រីអង់សាន ស៊ូជី នៅវិមាន Blair House នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤។

៨
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ចាប់ដៃជាមួយលោកស្រីអង់សាន ស៊ូជីនៅវិមាន Blair House ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។