ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម បានឡើងកាន់អំណាចក្នុងប្រទេសកម្ពុជា។ របបដែលគេតែងហៅថារបប ប៉ុល ពត នោះ បានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) ស្ថាបត្យករដ៏ល្បីល្បាញជាតិអង់គ្លេសដើមកំណើតអ៊ីរ៉ាក់ ជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹត។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ស្ថាបត្យករដ៏ឆ្នើមម្នាក់ថ្នាក់ពិភពលោកគឺ លោកស្រីហ្សាហា ហាឌីដ (Zaha Hadid) ដែលជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹតដែលនឹងសាងសង់ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ជាងមួយលាននាក់នៅក្នុងសម័យខ្មែរក្រហម។ សូមលោកអ្នកចុចស្តាប់បទសម្ភាសន៍រវាងនាង ផន បុប្ផា នៃ VOA និងលោក លោកឆាំង យុ ទាំងស្រុងដូចតទៅ៖
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ស្ថាបត្យករដ៏ឆ្នើមថ្នាក់ពិភពលោក លោកស្រីហ្សាហា ហាឌីដ ដែលជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលនឹងសាងសង់ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ជាងមួយលាននាក់នៅក្នុងសម័យខ្មែរក្រហម។
ខ្សែភាពយន្តឯកសារ«ភាពវិលវល់នៃយុត្តិធម៌» បង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនរងគ្រោះនៃរបបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរស្វែងរកចម្លើយទៅលើអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម។
លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមបានមើលឃើញពីការលំបាក និង ស្មុគស្មាញខ្លាំង ដែលលោកថា ទាមទារឲ្យអ.ស.ប.និងកម្ពុជាដោះ ស្រាយផ្នែកនយោបាយ។
មន្ត្រីសាលាក្តីខ្មែរក្រហមថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិក៏បានបន្ថែមការចោទប្រកាន់មួយចំនួនទៀតទៅលើការចោទប្រកាន់ ដែលធ្វើឡើងនៅពេលជនសង្ស័យឈ្មោះអោ អានបានមកបង្ហាញខ្លួនកាលពីថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៥នៅតុលាការខ្មែរក្រហម។
នៅពេល VOA ទៅថតការធ្វើមាតុភូមិនិវត្តន៍របស់ជនចំណាកស្រុក៥នាក់នេះនៅអាកាសយានដ្ឋាន មន្ត្រីអន្តោប្រវេសន៍បានសុំមិនឲ្យ VOA ថត តែបើនៅតែថតគឺមិនត្រូវបង្ហាញមុខជនរងគ្រោះទេ ព្រោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងស៊ើបអង្កេតរកមេខ្យល់ជួញដូរមនុស្ស។
ភាពយន្តឯកសារថ្មីមួយស្ដីពីប្រវត្តិនៃការធ្វើទុក្ខបុកម្នេញនិងការបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងក្នុងរបបខ្មែរក្រហម ត្រូវបានផលិតឡើងវិញ។
នាពេលថ្មីៗនេះ ភាពយន្តឯកសារថ្មីមួយស្ដីពីប្រវត្តិនៃការធ្វើទុក្ខបុកម្នេញនិងការបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងក្នុងរបបខ្មែរក្រហម ត្រូវបានផលិតឡើងវិញ។ លោក ឈន ប៉ុនហំ ជាអ្នកផលិតភាពយន្តឯកសារ ដែលមានចំណងជើងថា ជំរំ៣២នេះ។ ភាពយន្តនេះ និយាយពីប្រវត្តិរបស់ប្រជាពលរដ្ឋ និងគ្រួសាររូបលោកនាសម័យខ្មៅងងឹតនោះ។ លោក នៅ វណ្ណារិន នៃ VOA បានសម្ភាសលោក ឈន ប៉ុនហំ អំពីភាពយន្តរបស់លោកនិងស្ថានភាពនៃវិស័យភាពយន្តឯកសារកម្ពុជានាពេលចុងក្រោយនេះដូចតទៅ៖
លោក ឈន ប៉ុនហំ ជាអ្នកផលិតភាពយន្តឯកសារនេះដែលនិយាយពីប្រវត្តិរបស់ប្រជាពលរដ្ឋ និងគ្រួសាររូបលោកនាសម័យខ្មៅងងឹតនោះ។
តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានបញ្ចប់សវនាការបណ្តឹងសាទុក្ខ នៃសំណុំរឿង០០២/០១របស់មេដឹកនាំខ្មែរក្រហម។
ព័ត៌មានផ្សេងទៀត