បទសម្ភាសន៍ VOA៖ សាស្ត្រាចារ្យ Alexander Hinton ធ្វើសក្ខីកម្មតតាំងជាមួយ នួន ជា នៅសាលាក្តីខ្មែរក្រហម
លោក អាឡិចហ្សានដឺ ហ៊ីនតុន (Alexander Hinton) សាស្ត្រាចារ្យនិងជាអ្នកនិពន្ធសៀវភៅស្ដីពីរបបខ្មែរក្រហមម្នាក់ បានផ្ដល់សក្ខីកម្មរយៈពេលបីថ្ងៃកន្លះ នៅក្នុងសំណុំរឿង០០២/០២ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ក្នុងរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅនេះ។ នាង សើ សាយ្យាណា នៃ VOA បានសម្ភាសអ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវជនជាតិអាមេរិកកាំងរូបនេះ អំពីការប្រឈមមុខរបស់លោកជាមួយនឹង នួន ជា «បងធំទី២» នៅក្នុងពេលសវនាការនោះ។ សូមលោកអ្នកស្ដាប់សម្ភាសន៍នេះដូចតទៅ។