ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សហ​ផលិតករ​ភាពយន្ត «សត្រូវ​ប្រជាជន‍» ការពារ ​នួន​ ជា ​ថា​មិនមែន​ជា​ឃាតករ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយពេល​ដែល​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គឺ នួន ជា​ ជា​បង​ធំទី២​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម បាន​ស្លាប់​ក្នុង​ជន្មាយុ​ ៩៣ ឆ្នាំ ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ជាច្រើន​ចំពោះ​ការ​ដែល​តុលាការ​មិន អាច​បញ្ចប់​ការ​កាត់ក្តី​ឲ្យ​ចប់​ជាស្ថាពរ និង​ទទួល​ទោស​ទណ្ឌ​នៅ​មុន​ការ​ស្លាប់​របស់ អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ។ ភ្លាមៗ​នោះ​លោក ​ថេត សម្បត្តិ​សហ​ផលិតករ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា «សត្រូវ​ប្រជាជន» ឬ «Enemies of the People» បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការស្លាប់​របស់​ នួន ជា​ ដោយ​លោក​អះអាង​ថា លោក នួន ជា ​បង​ធំ​ទី២​ បន្ទាប់​ពី ប៉ុល ពត ​គឺ​ជា​មនុស្ស​សំខាន់​តែម្នាក់​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។​ លោក​ថ្លែង​ថា ទោះជា​មាន​ការចោទ​ប្រកាន់​ថា នួន ​ជា ​ជា​ឃាតករ ក៏​លោក​នៅតែ​អះអាង​ថា  នួ​ន ជា​ គឺជា​ជន​សេ្នហា​ជាតិ​មួយ​រូប។ លោក ​សុខ ខេមរា​ នៃ  VOA ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​សម្ភាស​ លោក ​ថេត សម្បត្តិ​ តាមទូរសព្ទ​ អំពី​រឿង​ទាក់ ទង​នឹងការ​ស្លាប់​របស់​នួន ជា​និង​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ខ្លះៗ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG