កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្ពោធកម្មវិធីទូរស័ព្ទ និងគេហទំព័រឈ្មោះថា «ទីចងចាំ» ក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមបានប្រកាសសមាសភាពសហមេធាវីបរទេសមួយរូបថ្មីជំនួសលោក វ៉ិកទ័រ កូប៉េ គឺអ្នកស្រីដូរីន ឆិន ឲ្យ នួន ជា។
នៅថ្ងៃច័ន្ទ ប្រទេសកម្ពុជាប្រារព្ធខួប៤០ឆ្នាំនៃថ្ងៃ៧មករាចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមដែលបានសម្លាប់ប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់។
ក្រោយសមាហរណកម្មជាមួយរដ្ឋាភិបាលកាលពីចុងឆ្នាំ១៩៩៨ ពួកខ្មែរក្រហមដែលនៅសេសសល់បានបន្តរស់នៅក្នុងស្រុកអន្លង់វែង។ រហូតមកដល់ពេលនេះ អ្នកចំណូលថ្មីក៏បានមករស់នៅតំបន់អន្លង់វែងលាយឡំជាមួយអតីតខ្មែរក្រហមផងដែរ។
លោក ហ៊ុន សែន ថ្លែងថា ពលរដ្ឋកម្ពុជាមិនត្រូវការអ្នកនយោបាយប្រឆាំងទេ ព្រោះមានអ្នកបោះឆ្នោតជាង៨០ភាគរយបានចេញទៅបោះឆ្នោត ហើយភាគច្រើនលើសលប់បានបោះឆ្នោតឲ្យគណបក្សរបស់លោក។ លោកក៏បានសំដែងមោទនភាពចំពោះនយោបាយឈ្នះ ឈ្នះរបស់លោកដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។
មជ្ឈមណ្ឌលឯកសារកម្ពុជា និងអាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃ៥មករា នឹងរៀបចំពិព័រណ៍មួយមួយស្តីអំពី«ថ្មើរជើងប្រវត្តិសាស្រ្ត»នៅអន្លង់វែងជាតំបន់ដែលសំបូរទៅដោយអតីតខ្មែរក្រហម។
ក្រោយពីតុលាការខ្មែរក្រហមបានចេញសាលក្រមចុងក្រោយលើសំណុំរឿង០០២ ភាគ០២ ដោយកាត់ទោសខៀវ សំផន និងនួន ជា ឲ្យជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត មន្ត្រីរដ្ឋាភិបាលថា កិច្ចការរបស់តុលាការគួរតែបញ្ចប់។ ប៉ុន្តែសម្រាប់ជនរងគ្រោះ ដំណើរការស្វែងរកយុត្តិធម៌គួរតែបន្តទៅមុខទៀត។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា លោកមាស មុតមិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក.ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ។
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរ ដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គុនល្បុក្កតោនេះ ត្រូវបានយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។
សាលក្រមចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺជាសញ្ញាថា ការកាត់ទោសអំពើប្រល័យពូជសាសន៍នៅកម្ពុជាជិតដល់ទីបញ្ចប់ហើយ។ នេះជាយុត្តិធម៌និងជាការបន្ធូរអារម្មណ៍ខ្លះសម្រាប់អ្នកដែលរួចជីវិតពីរបបខ្មែរក្រហម។
កញ្ញា សំ ថារ័ត្ន គឺជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។
ព័ត៌មានផ្សេងទៀត
No media source currently available