មជ្ឈមណ្ឌលឯកសារកម្ពុជា និងអាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃ៥មករា នឹងរៀបចំពិព័រណ៍មួយមួយស្តីអំពី«ថ្មើរជើងប្រវត្តិសាស្រ្ត»នៅអន្លង់វែងជាតំបន់ដែលសំបូរទៅដោយអតីតខ្មែរក្រហម។
ក្រោយពីតុលាការខ្មែរក្រហមបានចេញសាលក្រមចុងក្រោយលើសំណុំរឿង០០២ ភាគ០២ ដោយកាត់ទោសខៀវ សំផន និងនួន ជា ឲ្យជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត មន្ត្រីរដ្ឋាភិបាលថា កិច្ចការរបស់តុលាការគួរតែបញ្ចប់។ ប៉ុន្តែសម្រាប់ជនរងគ្រោះ ដំណើរការស្វែងរកយុត្តិធម៌គួរតែបន្តទៅមុខទៀត។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា លោកមាស មុតមិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក.ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ។
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរ ដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គុនល្បុក្កតោនេះ ត្រូវបានយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។
សាលក្រមចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺជាសញ្ញាថា ការកាត់ទោសអំពើប្រល័យពូជសាសន៍នៅកម្ពុជាជិតដល់ទីបញ្ចប់ហើយ។ នេះជាយុត្តិធម៌និងជាការបន្ធូរអារម្មណ៍ខ្លះសម្រាប់អ្នកដែលរួចជីវិតពីរបបខ្មែរក្រហម។
កញ្ញា សំ ថារ័ត្ន គឺជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមបានប្រកាសសាលក្រមសំណុំរឿងលេខ០០២ វគ្គ២ ដាក់ទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អនុលេខាធិការបក្សកុម្មុយនីស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋកាលពីថ្ងៃសុក្រឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
«ឥទ្ធិពលដែលអង្គការសហប្រជាជាតិមាន គឺគ្រាន់តែជាការគំរាមបំភ័យតាមផ្លូវអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនមានអំណាចអ្វីពិតប្រាកដលើរបបលោកហ៊ុន សែនទេ។ ពួកគេមិនដែលមានអំណាចអ្វីតាំងតែពីតុលាការនេះចាប់ផ្តើមដំណើរការមក»។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា សាលាក្តីខ្មែរក្រហម មិនមានជនសង្ស័យបន្ថែមទៀត ដើម្បីកាត់ទោសនោះទេក្រោយពេលតុលាការកូនកាត់មួយនេះ បានកាត់ទោស នួន ជា និង ខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលពីររូបនៅមានជីវិតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
តុលាការខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានសម្រេចដាក់ទោសមួយជីវិតជាលើកទីពីរ លើមេដឹកនាំខ្មែរក្រហម លោក នួន ជា និងលោក ខៀវ សំផន។
កាលពីឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយ ពាក់ព័ន្ធនឹងសំណុំរឿង០០២/០១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ នឹងរៀបចំប្រកាសសាលក្រមប្រឆាំងនឹងមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិតពីររូប គឺ នួន ជា និងខៀវ សំផន នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺប៉ុន្មានម៉ោងទៀតនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available