បទសម្ភាសន៍VOA៖ អ្នកស្រាវជ្រាវថា UN គួរចាកចេញពីកម្ពុជាពេលចប់សំណុំរឿង០០២
សាលាក្តីខ្មែរក្រហមបានប្រកាសសាលក្រមសំណុំរឿងលេខ០០២ វគ្គ២ ដាក់ទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អនុលេខាធិការបក្សកុម្មុយនីស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋកាលពីថ្ងៃសុក្រឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មាននៃវីអូអេ បានសម្ភាសលោក Peter Maguire អ្នកស្រាវជ្រាវនិងនិពន្ធសៀវភៅ «ប្រឈមមុខនឹងមរណភាពនៅកម្ពុជា»នៅមុនមួយថ្ងៃមុនការប្រកាសសាលក្រមពីក្តីរំពឹងនិងកេរដំណែលនៃសាលាក្តីនេះក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕