បទសម្ភាសន៍ VOA៖ ដំណើរការនីតិវិធីនៃការប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ០២
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ នឹងរៀបចំប្រកាសសាលក្រមប្រឆាំងនឹងមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិតពីររូប គឺ នួន ជា និង ខៀវ សំផន នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺប៉ុន្មានម៉ោងទៀតនេះ ក្រោយពេលដែលតុលាការបញ្ចប់ដំណើរការជំនុំជម្រះទោសពួកគេពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមតាមទូរសព្ទ អំពីដំណើរការនីតិវិធីនៃការប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ០២៕