កម្រងឯកសារនិទានតាមវិទ្យុនេះ ផ្ដោតសំខាន់លើបទពិសោធន៍ជូរចត់របស់អ្នករស់រានមានជីវិតបីនាក់ ដែលរត់ភៀសខ្លួនពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។
ក្រោយពីការព្យាយាមរយៈពេលច្រើនឆ្នាំដើម្បីធ្វើស្តូបអនុស្សាវរីយ៍ជនរងគ្រោះសម័យខ្មែរក្រហមនៅទីបំផុតពលរដ្ឋខ្មែរនៅទីក្រុងប៉ារីសបានទទួលកិត្តិយសតាមរយៈការសម្ពោធស្តូបអនុស្សាវរីយ៍ដែលមានការចូលរួមពីអភិបាលក្រុងប៉ារីសកាលពីថ្ងៃ១៧ ខែមេសា។
លោកស្រី សេតណាតា រ៉ូស្ហាន ផលិតករភាពយន្តបានចំណាយពេលបួនឆ្នាំស្រាវជ្រាវនិងសម្ភាសសាក្សី និងមេដឹកនាំខ្មែរក្រហមក្នុងនោះមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋដោយចំណាយពេលពីរសប្តាហ៍សម្ភាសនិងថតសកម្មភាពប្រចាំថ្ងៃរបស់គាត់ហើយបានផលិតភាពយន្តឯកសារ «៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។
នេះជាស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលដាក់នៅទីសាធារណៈដំបូងបំផុតសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស ហើយស្ថិតនៅសង្កាត់លេខ១៣ ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងប៉ារីសប្រទេសបារាំង។
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទី១របស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។
គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ពោលគឺ២០ឆ្នាំគត់តាំងពីមេដឹកនាំកុម្មុយនីស្តកម្ពុជា ប៉ុល ពត បានស្លាប់ អ្នករស់រានមានជីវិត និងមនុស្សជំនិតមួយចំនួនរបស់ ប៉ុល ពត បានរំឭកឡើងវិញអំពីការចងចាំនៃការរស់នៅក្រោមរបបខ្មែរក្រហម និងជីវិតរបស់មេដឹកនាំរូបនេះ។
បន្ទាប់ពីបានផ្សព្វផ្សាយឯកសារការពារចំណាត់ការបង្ក្រាបផ្សេងៗ ក៏ដូចជាឯកសាររាប់សិបទំព័រ រួមជាមួយនឹងវីដេអូប្រវែងជិតមួយម៉ោងស្ដីពីបដិវត្តន៍ពណ៌ នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានចេញវីដេអូមួយទៀត ដោយបានចាត់ទុកអតីតបក្សប្រឆាំង និងចលនានានាដែលរិះគន់រដ្ឋាភិបាលថា ជា«ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ»។
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។
អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម ធ្លាប់ត្រូវបានណែនាំឲ្យចូលសាសនាគ្រីស្ទជាង១០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធជាបន្តបន្ទាប់។ ប៉ុន្តែកាលពីខែមករា អ្នកស្រីបានសម្រេចចិត្តចូលកាន់សាសនាគ្រីស្ទ ដោយមានការជ្រមុជទឹកពីគ្រូគង្វាល។ អ្នកស្រីបានថ្លែងថា កូនរបស់អ្នកស្រីមានជំងឺ ហើយទទួលបានការឧបត្ថម្ភព្យាបាលដោយក្រុមអ្នកកាន់សាសនាគ្រីស្ទនៅខេត្តបាត់ដំបង។ គាប់ជួន អ្នកស្រីក៏បានសម្រេចចិត្តចូលសាសនាគ្រីស្ទនាពេលនោះ ដែលត្រូវបានមើលឃើញថា អាចជាការជំរុញមួយដល់អតីតខ្មែរក្រហមផ្សេងទៀត។
អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម ធ្លាប់ត្រូវបានណែនាំឲ្យចូលសាសនាគ្រីស្ទជាង១០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធជាបន្តបន្ទាប់។
ជនរងគ្រោះថា ឥឡូវនេះគេមានការព្រួយបារម្ភថា សាលាក្តីខ្មែរក្រហមនឹងមិនស៊ើបអង្កេតតាទិតទេ។ នេះ ជាការបដិសេធដោយគ្មានការគោរពចំពោះជនរង គ្រោះនៃរបបខ្មែរក្រហមដែលមិននឹកសា្មនដល់ម្តងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available