ខុសពីបណ្តាឆ្នាំមុនៗ ទិវា២០ឧសភាប្រារព្ធទិវាការស្លាប់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកំណត់ថា ជាថ្ងៃឈប់សម្រាកពីការងារសម្រាប់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
កម្រងឯកសារនិទានតាមវិទ្យុនេះ ផ្ដោតសំខាន់លើបទពិសោធន៍ជូរចត់របស់អ្នករស់រានមានជីវិតបីនាក់ ដែលរត់ភៀសខ្លួនពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។
សាលាក្តីអាយុ១២ឆ្នាំនេះបានកាត់ទោសកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលតែម្នាក់គត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ តុលាការនេះរងការរិះគន់ថា ដំណើរការយឺត។
លោក ម៉ាសែល ឡឺម៉ុង អតីតចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមបានចាត់ទុកថា កិច្ចការរបស់សាលាក្តីនេះ ទទួលបានជោគជ័យបើទោះបីជាមានការរិះគន់នានាពីក្រុមអ្នកស្រាវជ្រាវពីភាពយឺតយ៉ាវ និងការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាក៏ដោយ។
ក្រោយពីការព្យាយាមរយៈពេលច្រើនឆ្នាំដើម្បីធ្វើស្តូបអនុស្សាវរីយ៍ជនរងគ្រោះសម័យខ្មែរក្រហមនៅទីបំផុតពលរដ្ឋខ្មែរនៅទីក្រុងប៉ារីសបានទទួលកិត្តិយសតាមរយៈការសម្ពោធស្តូបអនុស្សាវរីយ៍ដែលមានការចូលរួមពីអភិបាលក្រុងប៉ារីសកាលពីថ្ងៃ១៧ ខែមេសា។
លោកស្រី សេតណាតា រ៉ូស្ហាន ផលិតករភាពយន្តបានចំណាយពេលបួនឆ្នាំស្រាវជ្រាវនិងសម្ភាសសាក្សី និងមេដឹកនាំខ្មែរក្រហមក្នុងនោះមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋដោយចំណាយពេលពីរសប្តាហ៍សម្ភាសនិងថតសកម្មភាពប្រចាំថ្ងៃរបស់គាត់ហើយបានផលិតភាពយន្តឯកសារ «៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។
នេះជាស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលដាក់នៅទីសាធារណៈដំបូងបំផុតសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស ហើយស្ថិតនៅសង្កាត់លេខ១៣ ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងប៉ារីសប្រទេសបារាំង។
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទី១របស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។
គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ពោលគឺ២០ឆ្នាំគត់តាំងពីមេដឹកនាំកុម្មុយនីស្តកម្ពុជា ប៉ុល ពត បានស្លាប់ អ្នករស់រានមានជីវិត និងមនុស្សជំនិតមួយចំនួនរបស់ ប៉ុល ពត បានរំឭកឡើងវិញអំពីការចងចាំនៃការរស់នៅក្រោមរបបខ្មែរក្រហម និងជីវិតរបស់មេដឹកនាំរូបនេះ។
បន្ទាប់ពីបានផ្សព្វផ្សាយឯកសារការពារចំណាត់ការបង្ក្រាបផ្សេងៗ ក៏ដូចជាឯកសាររាប់សិបទំព័រ រួមជាមួយនឹងវីដេអូប្រវែងជិតមួយម៉ោងស្ដីពីបដិវត្តន៍ពណ៌ នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានចេញវីដេអូមួយទៀត ដោយបានចាត់ទុកអតីតបក្សប្រឆាំង និងចលនានានាដែលរិះគន់រដ្ឋាភិបាលថា ជា«ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ»។
ព័ត៌មានផ្សេងទៀត
No media source currently available