សាលាក្ដីមិនបានបញ្ជាក់ថា ពេលណាខ្លួននឹងចេញសាលក្រមប្រឆាំងនឹងជនជាប់ចោទទាំងពីរនោះទេ។
លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍ លោក នេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមអំពីការបិទបញ្ចប់សវនាការ០០២ វគ្គ២នេះទាំងស្រុងដូចតទៅ៕
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហមចុះថ្ងៃទី១៣ ខែមិថុនានេះ បានឲ្យដឹងថា តុលាការបានធ្វើការស៊ើបសួរលើលោកយឹម ទិត្យអស់រយៈពេល៨ឆ្នាំ ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសា
លោកឆាង យុនិយាយថា បទពិសោធន៍ផ្ទាល់ខ្លួនដែលលោកបានដកស្រង់កន្លងមកគឺថា ការទាក់ទង និងការបញ្ចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅក្នុងដំណើរការចងក្រងឯកសារដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ធ្វើការលើរឿងអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សំណុំរឿង០០៣ និង០០៤ ដែលមានជនជាប់ចោទ៤នាក់ ត្រូវគេចាត់ទុកថា ជាសំណុំរឿង ដែលមានការជ្រៀតជ្រែកផ្នែកនយោបាយ។
លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ បានថ្លែងប្រាប់ VOA ថា លោកស្រីចង់ឲ្យមេឃុំថ្មី ជួយបុកអណ្តូងទឹក ដើម្បីអាចមានទឹកប្រើប្រាស់គ្រប់ពេល ដោយសារបច្ចុប្បន្ននេះ លោកស្រីបានទិញទឹកគេដឹកលក់តាមភូមិ មួយកាដុងចំណុះប្រមាណ៥០លីត្រ តម្លៃ៥ពាន់រៀល។
«ឥឡូវរឿងដែលខ្វល់ធំជាងគេព្រះវិហារ(ពុទ្ធសាសនា)វាអត់ទាន់ហើយ។ បើថាព្រះវិហារហើយ ងាប់ធូរហើយ (ញញឹម)»។
ជនសង្ស័យក្នុងសំណុំរឿងបន្ថែម អតីតទាហានខ្មែរក្រហមនិងពលរដ្ឋបានទទូចថា តុលាការខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គួរទម្លាក់បទចោទ ដូចជាករណីអ្នកស្រី អ៊ឹមចែមដែរ។
តុលាការខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម អាយុ៧៥ឆ្នាំ អតីត ចៅហ្វាយស្រុកព្រះនេត្រព្រះកាលពីជាង១២ឆ្នាំមុន ហើយក្រោយមក ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជំនួសឲ្យការចាប់ខ្លួនដូចសំណុំ រឿងមុនៗ។
លោក ឆាំង យុ បានឲ្យដឹងថា មានការពន្យល់ថាការសម្រេចមិនបញ្ចូលមជ្ឈមណ្ឌលនេះគឺ ដោយសារអន្លង់វែង ជាតំបន់ដែលអតីតខ្មែរក្រហមកំពុងរស់នៅ។ លោកចាត់ទុកថានេះជាការរើសអើង និងបែងចែកមួយដែលនាំឲ្យមានអំពើប្រល័យពូជសាសន៍។
ព័ត៌មានផ្សេងទៀត
No media source currently available