សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា កង្វះថវិកា បានតម្រូវឲ្យសហចៅក្រមស៊ើបអង្កេត ប្រើពេលវេលាច្រើនបន្ថែមទៀត ដើម្បីចេញដីកាដំណោះស្រាយពេញលេញពេលក្រោយ។
តារាហូលីវូដលោកស្រី Angelina Jolie ថ្លែងថា លោកស្រីមានគម្រោងឲ្យកូនប្រុសចិញ្ចឹមជនជាតិខ្មែរឈ្មោះ Maddox ជួយដឹកនាំគម្រោងសប្បុរសធម៌មួយចំនួនរបស់លោកស្រីនៅកម្ពុជា ក្រោយពេលរូបគេគម្រប់អាយុ១៨ឆ្នាំ។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានសម្រេចបង្កើតទំព័រហ្វេសប៊ុកចំនួនពីរ ក្នុងនោះមួយសម្រាប់វិទ្យាស្ថានស្លឹករឹត និងមួយទៀតសម្រាប់វេបសាយស្តីពីប្រវត្តិខ្មែរក្រហម ដើម្បីបង្កើនការផ្សព្វផ្សាយនិងទទួលយោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
គម្រោងថវិកា ឆ្នាំ២០១៧នេះ មានទឹកប្រាក់សរុបចំនួន៣០លានដុល្លារ។ ក្នុងនោះចំនួន ២៣លាន ២សែន ៦ម៉ឺនដុល្លារ ជាគម្រោងចំណាយសម្រាប់ភាគីអន្តរជាតិ និងចំនួន ៦លាន ៣សែន ៧ម៉ឺន ដុល្លារទៀតជាគម្រោងចំណាយសំរាប់ភាគីជាតិ។
ទោះជាគ្មានការចូលរួមពីភាគីចៅក្រមជាតិក្តី សហចៅក្រមស៊ើបអង្កេតភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់ដំណើរការស៊ើបអង្កេតសំណុំរឿង០០៣ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ជំទាស់នោះ។
ភាពយន្តឯកសារមួយបង្ហាញពីអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែទាមទារស្វែងរកយុត្តិធម៌ ដែលពួកគេបានបាត់បង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
នាពេលថ្មីៗនេះ នាង Ana Salvá អ្នករាយការណ៍ក្រៅក្របខ័ណ្ឌជនជាតិអេស្ប៉ាញម្នាក់ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍ថា សិទ្ធិបន្តពូជរបស់ស្រ្តីកម្ពុជានៅក្រោមរបបខ្មែរក្រហមមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងអត្ថបទរបាយការណ៍របស់នាង ដែលចេញផ្សាយដោយ Diplomat។
ឧក្រិដ្ឋកម្មនៃអំពីការបង្ខំឲ្យមានផ្ទៃពោះ មិនសូវបានលើកឡើងនៅក្នុងដំណើរការកាត់ទោសរបស់តុលាការណាមួយនៅក្នុងពិភពលោកឡើយ ទោះបីជាឧក្រិដ្ឋកម្មនេះមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់ស្រ្តីយ៉ាងធ្ងន់ធ្ងរក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្ដីសម្រេចមួយផ្សេងទៀត ដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹងឈ្មោះ មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហមរូបនេះដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា ខ្លួននឹងបើកដំណើរការគេហទំព័រថ្មីមួយនៅដើមឆ្នាំ២០១៧នេះ ដោយដាក់បញ្ចូលឯកសារប្រមាណមួយលានឯកសារដែលមជ្ឈមណ្ឌលមាន ដើម្បីជាកន្លែងសម្រាប់ឱ្យយុវជន កម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។
លោកហ៊ុន សែនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់លោកដូណាល់ត្រាំលុបចោលបំណុលដែលកម្ពុជាបានខ្ចីក្នុងសម័យសាធារណរដ្ឋខ្មែរ។ លោកបានចោទថា អាមេរិកជាអ្នកនៅពីក្រោយរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ដែលនាំឱ្យមានសង្គ្រាមស៊ីវិល និងរបបវាលពិឃាតខ្មែរក្រហម។
បញ្ហាដែលបានពិភាក្សានៅក្នុងសៀវភៅនេះ គឺឆ្លុះបញ្ចាំងតាមរយៈចំណងជើងរបស់សៀវភៅនេះ ដែលមានចំណងជើងថា «មនុស្សជាតិ ឬសត្វចម្លែក? ការជំនុំជម្រះលើអ្នកធ្វើទណ្ឌកម្មក្នុងសម័យខ្មែរក្រហម» ដែលជាភាសាអង់គ្លេសមានចំណងជើងថា (Man or Monster? The Trial of a Khmer Rouge Torturer)។
ព័ត៌មានផ្សេងទៀត
No media source currently available