ការបន្តបិទសកម្មភាពសង្គម ត្រូវបានធ្វើឡើង នៅពេលប្រទេសនេះនិយាយថា ខ្លួនកំពុងព្យាយាមតាមដានរកវីរុសកូរ៉ូណាដ៏កាចសាហាវប្រភេទថ្មីដែលប្រហែលជាធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។
វ៉ាក់សាំង Sinopharm មកពីប្រទេសចិននេះ មានអត្រាប្រសិទ្ធភាព ៧៩,៣% ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប៉ុន្តែ វ៉ាក់សាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានប្ដូរគម្រោងមិនទាន់ចាក់វ៉ាក់សាំងចិនSinopharm សម្រាប់ខ្លួនលោកនោះទេ ដោយលើកហេតុផលថាលោកហួសអាយុ។
ក្រុមហ៊ុនផលិតឱសថ Johnson & Johnson បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្នើសុំការអនុញ្ញាតឲ្យប្រើវ៉ាក់សំាងកូវីដ១៩ ពីទីភ្នាក់ងារស្បៀងអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក។
ក្រុមអ្នកស្រាវជ្រាវមានបំណងចាក់វ៉ាក់សាំងដូសទីមួយរបស់ក្រុមហ៊ុន Pfizer និង BioNTech លើអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ ហើយរយៈពេល ៤ ឬ ១២ សប្តាហ៍ក្រោយមកទៀត ពួកគេនឹងចាក់វ៉ាក់សាំងមួយដូសទៀត ដែលផលិតឡើងរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។
ក្នុងសារសំឡេងផ្ញើជូនសមាជិកគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ ដែលវីអូអេទទួលបាន លោក ហ៊ុន សែន លើកឡើងថា ក្រុមសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អាចចុះឈ្មោះចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនរដ្ឋចិននេះមុនគេ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុនឱសថ AstraZeneca ដោយសហការជាមួយសាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេស អាចកាត់បន្ថយការចម្លងវីរុសបានចំនួន ២ ភាគ ៣។
បេសកកម្មស្រាវជ្រាវដ៏សំខាន់មួយនេះ ដែលប្រទេសចិនបានពន្យារពេលក្នុងរយៈពេលមួយឆ្នាំមកនេះ មានគោលដៅស្វែងរកថា តើវីរុសនេះឆ្លងពីសត្វទៅមនុស្សដោយរបៀបណា។
ចាប់តាំងពីវីរុសកូរ៉ូណានេះឆ្លងរាតត្បាតឡើងវិញក្នុងរយៈពេល៦ថ្ងៃកន្លងទៅ នៅក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម តំបន់នោះបានស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ដែលស៊ើបអង្កេតរកប្រភពនៃវីរុសបង្កជាជំងឺកូវីដ១៩ បានទៅមើលផ្សារលក់សាច់សត្វមួយកន្លែងនៅក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃអាទិត្យ។
ក្នុងការសាកល្បងលើអ្នកស្ម័គ្រចិត្តជិត ៤៤០០០ នាក់ កម្រិតនៃការការពារប្រឆាំងនឹងជំងឺកូវីដ១៩ ជាមធ្យមមានចំនួន ៥៧ ភាគរយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះមានវីរុសកូរ៉ូណាវិវត្តថ្មីកំ ពុងរាលដាលនិងកំពុងនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បានថ្លែងក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងប៊ែរឡាំងថា ទីភ្នាក់ងារឱសថអឺរ៉ុប ឬ (EMA) អាចអនុម័តឲ្យប្រើវ៉ាក់សាំងដោយមានការរឹតត្បិត ពីព្រោះតែទិន្ន័យស្តីពីការប្រើរបស់វាលើមនុស្សចាស់«មិនគ្រប់គ្រាន់»។
ព័ត៌មានផ្សេងទៀត