ថៃដែលជាសង្គមមួយដែលមិនមានភាពស្មើគ្នាយ៉ាងខ្លាំងបំផុតនៅតំបន់អាស៊ី ហាក់ដូចជាបានត្រួតត្រាវីរុសនោះបាន ដោយមានករណីឆ្លងតែបន្តិចបន្តួច បើប្រៀបជាមួយប្រទេសផ្សេងទៀត ដែលរងការប៉ះពាល់យ៉ាងខ្លាំង។
ក្រុមអ្នកជំនាញចុះស៊ើបអង្កេតពីប្រភពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដឹកនំាដោយអង្គការ WHO បានចាប់ផ្ដើមជួបជាមួយអ្នកវិទ្យាសាស្ត្រចិននៅថ្ងៃសុក្រនេះ ហើយអង្គការ WHO បានឲ្យដឹងថា ក្រុមការងាររបស់ខ្លួន គ្រោងនឹងទៅពិនិត្យមើលមន្ទីរពិសោធន៍ ផ្សារ និងមន្ទីរពេទ្យនានា ក្នុងទីក្រុង Wuhan។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ករណីថ្មីទាំងនេះ រួមមានមួយករណីក្នុងទីក្រុងហាណូយ និង៨ករណី នៅក្នុងទីក្រុង Haiphong និងខេត្ត Hai Duong ខេត្ត Quang Ninh និងខេត្ត Bac Ninh ធ្វើឲ្យមានករណីសរុប ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ កើនឡើងដល់៩៣ករណី។
មកទល់ពេលនេះ វីរុសវិវត្តថ្មីនេះមិនទាន់ឃើញបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងន់ជាងមុនទេ ប៉ុន្តែមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ស.រ.អ បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ទិន្នន័យដំបូងបង្ហាញថា វីរុសវិវត្តថ្មីនេះ អាចឆ្លងងាយស្រួល និងលឿនជាងបណ្ដាវីរុសវិវត្តថ្មីផ្សេងៗទៀត»។
អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយទឹកប្រាក់៧៦លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌សង្រ្គោះជីវិតសម្រាប់មនុស្សច្រើនជាង១លាននាក់ក្នុងប្រទេសម៉ាដាហ្គាស្កា ដែលត្រូវបានគំរាមកំហែងដោយភាពអត់ឃ្លាននិងផលប៉ះពាល់ដែលកំពុងកើនឡើងដោយជំងឺកូវីដ១៩។
អាជ្ញាធរវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាលើកទី១នៅក្នុងរយៈពេលជិត២ខែ ដោយរកឃើញការឆ្លងថ្មី ៨៣ ករណី ដែលជាចំនួនឆ្លងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន។
លោក Biden រំពឹងថា នឹងផ្ដល់វ៉ាក់សាំងគ្រប់ដូសសម្រាប់ចាក់ពលរដ្ឋអាមេរិកាំងចំនួន ៣០០ លាននាក់ត្រឹមចុងរដូវក្ដៅនេះ ឬដើមរដូវស្លឹកឈើជ្រុះ។
មានវ៉ាក់សាំងជាច្រើនដែលតម្រង់ជួររង់ចាំការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ប៉ុន្តែគិតត្រឹមពេលនេះ ពុំទាន់មានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនេះនៅឡើយទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ជិត ១,៣ ភាគរយនៃប្រជាជនសរុបរបស់ពិភពលោកឥឡូវនេះ បានឆ្លងជំងឺកូវីដ១៩។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់វ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសនេះ ជនគ្រប់រូបដែលរស់នៅក្នុងប្រទេសនេះ រួមទាំងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនផងដែរ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។
អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទ ឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំ និងឲ្យបានឆាប់រហ័ស ទំាងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយជំរុញឲ្យប្រទេសអ្នកមាន យកវ៉ាក់សាំងលើសពីចំនួនដែលត្រូវការទៅឲ្យប្រទេសក្រីក្រខ្វះខាត។
លោក ម៉ម ប៊ុនហេង បានណែនាំដល់អាជ្ញាធរថ្នាក់ខេត្តរាជធានីថា មុននឹងអនុញ្ញាតដល់សំណើសុំរៀបចំពិធីមង្គលការ ត្រូវយកវិធានការការពារសុខភាពរបស់រដ្ឋជាបន្ទាត់វាស់វែង រួមមានការដាក់ពង្រាយម៉ាស៊ីនវាស់កម្ដៅ អាល់កុលលាងដៃអនាម័យ ម្ហូបអាហារ និងរក្សាគន្លាត ១,៥ម៉ែត្រ។
ព័ត៌មានផ្សេងទៀត