លោក Hans Kluge បានកត់សម្គាល់ថា និយតករវេជ្ជសាស្ត្រនៅអឺរ៉ុបកំពុងស៊ើបអង្កេតលើករណីកំណកឈាមដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca មួយចំនួនតូច ដែលករណីនេះបានជំរុញឲ្យរដ្ឋាភិបាលជាង ១០ នៅសហភាពអឺរ៉ុប ផ្អាកការចាក់វ៉ាក់សាំងនេះ។
ក្នុងខ្សែអាត់សំឡេងមួយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងអស់និងក្រុមមន្ត្រីសុខាភិបាលត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច នៅពេលសម្ភាសអ្នកចាក់វ៉ាក់សាំង ឬក៏ប្រាស្រ័យទាក់ទងជាមួយអ្នកចាក់វ៉ាក់សាំងរួចហើយ។
ចាប់តាំងពីផ្ទុះការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី ២០ ខែកុម្ភៈ កម្ពុជារកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ដែលមានអ្នកឆ្លងរហូតដល់ទៅ ១០៥ នាក់ កាលពីថ្ងៃអង្គារ និងនៅថ្ងៃពុធ អ្នកឆ្លង៧៥នាក់ ដែលជាករណីឆ្លងខ្ពស់ខ្លាំងក្នុងមួយថ្ងៃ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ជំរុញឲ្យផ្តល់អាទិភាពលើក្រុមអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានអ្នករត់ម៉ូតូឌុប រ៉ឺម៉ក និងអ្នករើសអេតចាយ ជាដើម ដែលលោកថាពួកគាត់ត្រូវធ្វើដំណើរចេញទៅក្រៅផ្ទះ ដើម្បីរកចំណូលទ្រទ្រង់
មនុស្ស៧៥នាក់នោះ ដែលភាគច្រើនជាជនជាតិខ្មែរ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍«២០ កុម្ភៈ» កើនទៅដល់៩៩០នាក់។
ក្រុមហ៊ុន Moderna ថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ ដែលមានអាយុចាប់ពី ៦ ខែ រហូតដល់ ១២ ឆ្នាំ ដោយមានគម្រោងសាកល្បងលើកុមារប្រហែល ៦.៧៥០ នាក់។
ប្រទេសភាគច្រើននៅទ្វីបអាស៊ីមិនអើពើនឹងការព្រួយកង្វល់អំពីសេចក្តីរាយការណ៍ថាមានការកកឈាមនៅក្នុងសរសៃដែលបានកើតមានចំពោះអ្នកចាក់ខ្លះនៅទ្វីបអឺរ៉ុប។
លោក មាស នី អ្នកវិភាគនយោបាយនិងសង្គម មានប្រសាសន៍ថាការរៃអង្គាសប្រាក់ដើម្បីបុព្វហេតុណាមួយ ជារឿងធម្មតា ប៉ុន្តែសំខាន់គឺការប្រើប្រាស់ថវិកាទាំងនោះឲ្យចំទិសដៅ និងមានតម្លាភាព។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថាគ្រប់ភាគីទំាងអស់ត្រូវរួមគ្នា ហើយទប់ស្កាត់ដោយអត់ធ្មត់រយៈពេលខ្លី ដើម្បីកុំឲ្យមានភាព«ឈឺចាប់ក្នុងរយៈពេលមួយដ៏វែង»។
រាប់ចាប់ពីការផ្ទុះការឆ្លងក្នុងសហគមន៍ពីថ្ងៃទី ២០ ខែកុម្ភៈមក មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាក់ទិននឹងព្រឹត្តិការណ៍នេះចំនួន ៨១០ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ម្នាក់ផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឲ្យប្រទេសប៉ារ៉ាហ្គាយ (Paraguay) ធ្វើការជាមួយកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តការទូតរបស់ខ្លួន ដើម្បីជម្នះការរាតត្បាតនៃជំងឺកូវីដ១៩។
ក្រុមហ៊ុន AstraZeneca បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការពិនិត្យមើលឡើងវិញនូវទិន្នន័យរបស់ខ្លួនមិនបានរកឃើញភស្តុតាងថា វ៉ាក់សាំងរបស់ខ្លួនដែលបង្ការជំងឺកូវីដ១៩ បណ្តាលឲ្យមានជំងឺកកឈាមក្នុងសរសៃទេ។
ព័ត៌មានផ្សេងទៀត